
ខេត្តព្រះសីហនុ÷ទីបំផុតស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុងជាងមួយសប្តាហ៍កន្លងមកនេះ នាងបានស្លាប់ទៅហើយដោយសពអណ្តែតជាង១០០គីឡូម៉ែត្រដល់ខេត្តកោះកុងជាប់ព្រំដែនថៃ ។ ក្រោយពីសមត្ថកិច្ចចម្រុះគ្រប់ផ្នែកធ្វើប្រតិបត្តិការ ស្វែងរកទាំងលើគោកនិងក្នុងទឹកសមុទ្រ ក្រុមអ្នករុករកក៍បានប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតនៅលើលម្ហសមុទ្រក្នុុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ាយ នារសៀលថ្ងៃ៣១តុលា២០១៩នេះ ហើយភ្លាមៗក្រោយរកឃើញ សាកសពត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុដើម្បីធ្វើការងារបន្តតាមនិតិវិធី។ មន្ត្រីកងទព័ជើងទឹកនៅក្នុងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រអោយ ដឹងថា សាកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា របស់លោកឧកញ៉ាទៀ វិចិត្រ បានប្រទះឃើញសាកសពស្រ្ដីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge រូបនេះ អណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច( ខុន ដូរ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ ។
ទោះជាយ៉ាងនេះក្តី ភ្លាមៗក្រោយទទួលដំណឹងថាសាកសពត្រូវបានរកឃើញហើយនោះ ក្រុមអ្នករាយការណ៍ព័ត៍មាននៅមិនទាន់ទទួលបានរបាយការណ៍ពីសមត្ថកិច្ចជំនាញអំពីការស្លាប់របស់ស្ត្រីរងគ្រោះថាបណ្តាលមកពីហេតុអ្វីនៅឡើយ ដោយរង់ចាំការធ្វើកោសល្យវិច្ចយ័។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់