Sat. Apr 19th, 2025

បាត់ដំបង៖ ពលករខ្មែរចំនួន៧នាក់ បម្រុងនាំគ្នាលបលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន យកមកសួរនាំ នៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី៣ ខែវិចិ្ចកា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចក្រោយកាសុីណូគីឡូ១៣ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីកម្លាំងសមត្ថកិច្ច ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ឈរជើងពង្រឹងសន្តិសុខសុវត្ថិភាព បានឲ្យដឹងថា ដើម្បីការពារ និងទប់ស្កាត់បទល្មើសផ្សេងៗ តាមបន្ទាត់ព្រំដែន ខណះកម្លាំងបានចេញល្បាត ក៏បានប្រទះឃើញពលករខ្មែរចំនួន៧នាក់ បំម្រុងលបលួចឆ្លដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ក្រោយកាស៊ីណូគីឡូ១៣ ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងចម្រុះ ធ្វើកាឃាត់ខ្លួន យកមកទីចាត់ការទំនាក់ទំនងព្រំដែន ដើម្បីសួរនាំតែម្តង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ពលករចំនួន៧នាក់នោះ រួមមាន៖
១/ ឈ្មោះ ឃុន សុភាព ភេទប្រុស អាយុ ៣៣ឆ្នាំ ភូមិ ឃុំ ទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
២/សួន ស្រីមុំភេទស្រី អាយុ ១៩ឆ្នាំ ភូមិទួលគ្រោះ ឃុំ ស្រុកស្នួល ខេត្ត ក្រចេះ។
៣/ជួប ប៊ុនលី ភេទប្រុស អាយុ ២៣ឆ្នាំ ភូមិទួលគ្រោះ ឃុំចំរើនផលស្រុកសំពៅមាស ខេត្តពោធិសាត់។
៤ /ស្រស់ ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ភូមិស្រះរាំងឃុំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
៥/ធន ទន់ ភេទស្រី អាយុ ៤២ឆ្នាំ ភូមិបាក់កា ឃុំតាយ៉ែន ស្រុកសូនិគម ខេត្តសៀមរាប ។
៦ /ភី ថា ភេទប្រុស អាយុ ៥១ឆ្នាំ ភូមិនិគម ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
៧/បិន វិត ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិខ្លប ឃុំព្រែកតាតិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ក្រោយសាកសួរ កម្លាំងទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ក៏បានប្រគល់ពលករខ្មែរទាំង៧នាក់ ទៅអធិការដ្ឋាននគបាលស្រុកសំពៅលូន ដើម្បីចាត់ការបន្ត៕

You may have missed