
ខេត្តបាត់ដំបង៖ អគ្គនាយកដ្ធានសុខភាពសត្វ និងផលិតកម្មសត្វ ចុះបង្ក្រាបមាន់បីសាសន៍ ដែលឈ្មួញដឹក ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅវេលាម៉ោង២៖៥០នាទី យប់ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវវៀងក្រុង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពពីកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា កម្លាំងអាវុធហត្ថ បានសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបមាន់បីសាសន៍ ដែលឈ្មួញដឹក ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ប្រភពបានឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាប ករណីដឹកជញ្ជូនសត្វមាន់គ្មានច្បាប់អនុញ្ញាតិ ខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ទី១ឈ្មោះ តុង វណ្ណា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ លក់មាន់ មានទីលំនៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី២ឈ្មោះ សេង រុន ភេទប្រុស អាយុ ៣០ ឆ្នាំ មុរបរ បើកបរ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង និងដកហូតវត្ថុតាង សត្វមាន់ចំនួន ២៥០០ ក្បាល រថយន្ត ១៤ តោន ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2724 ។
បច្ចុប្បន្នរថយន្ត រួមនឹងសត្វមាន់ខាងលើ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុក នៅមន្ទីរកសិកម្មខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់