
ព្រះសីហនុ៖ប្រភពពីមន្ត្រីតូចតាចនៅច្រកទំនប់រលកក្រុងព្រះសីហនុបានឲ្យដឹងថាទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នៅតែមានវត្តមាននិងបន្តនាំចូលបានយ៉ាងសេរីតាមច្រកកំពង់ផែទំនប់រលក ពីសំណាក់ឈ្មួញធំៗមួយចំនួន។មូលហេតុដែលឈ្មួញហ៊ានធ្វើអ្វីៗទៅតាមទំនើងចិត្តបែបនេះ គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោកណុប សំអានប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។មន្ត្រីគយមួយចំនួនក្នុងខេត្តព្រះសីហនុបង្ហើបឲ្យដឹងថា លោកណុប សំអាន មេគយច្រកទំនប់រលក អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។ ជាងនេះទៅទៀត ការដែលលោក ណុប សំអាន និងបក្ខពួកឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពគឺមានការសម្របសម្រួលពីសំណាក់មេគយធំៗនៅក្នុងខេត្តព្រះសីហនុ។ប្រភព ដែលស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយ ច្រកទំនប់រលក បានឲ្យដឹងថាមួយរយៈចុងក្រោយនេះ លោក ណុប សំអាន ឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយលោក ណុប សំអាន តែងប្រើឈ្មោះមេគយធំៗ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើរបស់ខ្លួន។ ប្រភពឲ្យដឹងទៀតថា ទោះបីរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។ក៏ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបែរជាសម្ងំស្ងៀម ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ដោយឡែក ប្រភពពីក្រុមឈ្មួញ និងអាជីវករមួយចំនួន ដែលនាំចូលទំនិញតាមច្រកទំនប់រលកបានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះ លោក ណុប សំអាន បានប្រើអំណាចគាបសង្កត់យកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗហើយថែមទាំងរាប់ក្បាលរថយន្តដឹកទំនិញចេញពីផែទំនប់រលក យកលុយទៀតផង។ លើសពីនេះទៀត លោក ណុប សំអាន និងបក្ខពួក បានឃុបឃិតឲ្យឈ្មួញធំៗជាពិសេសឈ្មួញឈ្មោះវិចិត្រនាំចូលទំនិញគេចពន្ធនិងប្រេងសាំងគេចពន្ធយ៉ាងពេញបន្ទុកធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។បើតាមការបង្ហើបពីមន្ត្រីគយនៅខេត្តព្រះសីហនុឲ្យដឹងទៀតថាដោយសារចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទំនប់រលក ទើបលោក ណុប សំអានប្រព្រឹត្តអំពើពុករលួយដោយគ្មានខ្លាចក្រែងអ្វីឡើយឲ្យតែបានលុយដាក់ហោប៉ៅ។រីឯប្រភពខ្លះ បានឲ្យដឹងថា លោក ណុប សំអាន មេគយច្រកទំនប់រលក មានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទៅទៀត ទើបលោក គុណ ញឹម បណ្ដោយឲ្យលោក ណុប សំអាន ធ្វើអ្វីៗតាមអំពើចិត្តនោះឡើយ។ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើអង្គភាពយើងបានទាក់ទងទៅលោកណុប សំអាន មេគយច្រកទំនប់រលកនាព្រឹកនេះដែរខលចូលជាច្រើនដងតែមិនលើក៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់