Sat. Apr 19th, 2025

ចោរឆក់ទូរស័ព្ទជិតគោលដៅនគរបាលស្ទឹងមានជ័យទី១ប្រជាពលរដ្ឋរត់ប្តឹងគាត់ប្រាប់ថាមែនទឹកដីគាត់ទេ

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ខណះជិះលេីPassap បានសម្រេចហេីយគេចខ្លួនបាត់កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ​២០១៩​ នៅតាមបណ្តោុផ្លូវ២១៧ ចំណុចលេីស្ពានអាកាសស្ទឹងមានជ័យស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​។ ភ្លាមនោះអ្នករត់កង់បីបានទៅប្តឹងនគរបាលដែលប្រចាំការនៅគោលដៅមុខវត្តស្ទឹងមានជ័យ​ ដែលនៅចំងាយប្រម៉ាណ១០០ម៉ែត្រពពីគ្នាបែជានគរបាលប្រាប់ថាមិនមែនទឹកដីគាត់ទេ ។
ជនរងគ្រោះឈ្មោះលាង​ វណ្ណះ​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរជាកញ្ចក់​ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់និងសង្សារបានជិះPassap ចេញពីម្តុំស្ពានជ្រោយចង្វាបំណងទៅផ្ទះនៅម្តុំផ្សារស្ទឹងមានជ័យ​ ខណះជិះមកដល់លេីស្ពានអាកាសស្ទឹងមានជ័យស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កុបពីមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយបានឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន7 plus​ ពីដៃបានសម្រេចហេីយគេចខ្លួនបាត់ស្រមោល។
សាក្សីបន្តថាភ្លាមនោះមានកង់បីមួយគ្រឿងទៀតដែលឃេីញហេតុការបានទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ដែលប្រចាំការនៅមុខវត្តស្ទឹងមានជ័យមិនឆ្ងាយពីកន្លែងកេីតហេតុផងតែបែជានគរបាលប្រាប់ថាមិនមែនទឹកដីគាត់ទេ​ ។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមអង្គុយសោកស្តាយទូរស័ព្ទដែលទេីបនិងទិញបានបីថ្ងៃ​ ។ មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋអស់ជំនឿរលេីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ខណះចោរឆក់ទូរស័ព្ទក្បែគោលដៅសមត្ថកិច្ចហេីយបែជាមិនខ្វល់បែបនេះតេីអោយប្រជាពលរដ្ឋទុកចិត្តបែបណា?។

បន្ទាប់មកជនរងគ្រោះបានឡើងជិះម៉ូតូកង់បីធ្វើដំណើរទៅមុខបន្តទៀតដោយប្រាប់ថាទៅដាក់ពាក្យបណ្តឹង៕

You may have missed