
ភ្នំពេញ៖ ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ និងស្របពេលដែលក្រុមកីឡាករ-កីឡាការិនីទូក«ង» អញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក និងដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការធ្វើនាវាចរ តាមដងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល០៥ថ្ងៃ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៤ វិច្ឆិកា ។នៅក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ ក្រុមកីឡាករ-កីឡាការិនីទូក«ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានានឹងចូលរួមការប្រកួតទូក«ង»។
ដូច្នេះ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងការធ្វើនាវាចរតាមដងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល០៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយចប់ព្រះរាជពិធីបុណ្យខាងលើ នឹងដាក់ឲ្យដំណើរការសេវានេះជាធម្មតាវិញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈតាមកាណូត(Taxi Boat) ទាំងអស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់