ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហមុនីបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាដល់លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ឲ្យធ្វើនយោបាយឡើងវិញ។លោក ស៊ីម សុវណ្ណនី ជាមន្ដ្រីអតីតបក្សប្រឆាំងម្នាក់ទៀតហើយ ដែលបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ លោក ស៊ីម វ៉ាន់នី ជាសមាជិកគណៈកម្មាធិការនាយករបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាចុះថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧។ គួរដឹងថាគិតត្រឹមពេលនេះ មានមន្ដ្រីអតីតគណបក្សប្រឆាំងចំនួន៣រូបហើយ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងនោះរួមមាន៖ លោក គង់ គាំ. លោក គង់ បូរ៉ានិងលោក ស៊ីម វ៉ាន់នី៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង