Sat. Apr 19th, 2025

នៅព្រឹកថ្ងៃអង្គារ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាពបន្ទាប់ពីសម្ដេចបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកកប្រទេសថៃរយៈពេល៣ថ្ងៃកន្លងមកនេះ។ជាលទ្ធផលនៃព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនេះបានផ្តល់ឱកាសអោយប្រទេសសមាជិកអាស៊ានទាំងអស់បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរជាពិសេសពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនទៀត ក្នុងការរកដំណោះស្រាយនិងវិធានការនានាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងអស់ទទួលបាននូវការអភិវឌ្ឍ ស្ថិរភាព សន្តិភាព វិបុលភាព ប្រកបដោយចីរភាព៕

You may have missed