
ព្រះសីហនុ៖ ប្តីប្រពន្ធមួយគូរ ខណះកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែត្រូវរថយន្តមួយគ្រឿង ម៉ាក Lexus RX300 មួយគ្រឿង មិនចាំពណ៌ បានបើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ភ្លាមៗតែម្តង កាលពីវេលាម៉ោង៤៖៤៥នាទីទាបភ្លឺ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចំណោទអូរត្រាវ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនរងគ្រោះដែលស្លាប់ ទាំងពីរនាក់ប្តីប្រពន្ធ មានប្តីឈ្មោះ ម៉ាក រស់ អាយុ៤៧ឆ្នាំ មុខរបរ កម្មករសំណង់ ដឹកប្រពន្ធឈ្មោះ ប៉ុក ង៉ែត អាយុ ៤៥ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំងពីរមានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។
ព្រភពព័ត៍មាន បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្ត ១គ្រឿង ម៉ាក LEXUS RX300 មិនស្គាល់ពណ៌ ពាក់ផ្លាកលេខ ភ្នំពេញ2M-6291 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ បានបុកពីខាងក្រោយម៉ូតូ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BU-0932 ជិះ២នាក់ប្តីប្រពន្ធ មានទិសដៅស្របគ្នា ពេញទំហឹង បណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្តង។ ក្រោយពេលកើតហេតុ រថយន្តបង្កបានបើករត់គេចបាត់ បន្សល់ទុកតែផ្លាកលេខរថយន្ត និងប៉ាណាខាងមុខរថយន្ត។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរករថយន្តបង្ក ចំណែកសាកសពជនរងគ្រោះទាំងពីរ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តតាកែវ។ រីឯវត្ថុតាងយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច