Thu. Apr 10th, 2025

អាជ្ញាធរ​ជាតិ​អប្សរាហាមប្រាម​ មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ទទួលទាន​អាហារ​ នៅ​ក្នុង​បរិវេណ​ប្រាសាទ​

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរាបាន​ហាមប្រាម​ដល់​សាធារណជន ភ្ញៀវ​ជាតិ និង​អន្តរជាតិ មិន​ឲ្យ​ទទួល​អាហារ នៅ​ក្នុង​បរិវេណ​ប្រាសាទ រួមមាន​ការ​ដើរ​ទស្សនា​ប្រាសាទ។

អាជ្ញាធរ​ជាតិ​អប្សរាបាន​ណែ​នាំ៣​ចំណុចរួមាន​ ៖ ហាម​បរិភោគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ ក្នុង​ពេល​ទស្សនា​ប្រាសាទ ជាពិសេស​អាហារ​វេច​ខ្ចប់​ក្នុង​អំឡុង​ពេល​ទស្សនា​ថ្ងៃរះ និង​ថ្ងៃលិច។ ភ្នាក់ងារ​ទេសចរណ៍​ សមាគម​ទេសចរណ៍ ក៏ដូចជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ត្រូវ​ជួយ​ណែនាំ​ភ្ញៀវ​របស់​ខ្លួន​កុំ​ឲ្យ​បរិភោគ​អាហារ​វេច​ខ្ចប់ នៅ​ក្នុង​បរិវេណ​ប្រាសាទ។ គ្រឹះស្ថាន​អង្គរ​សូម​ជួយ​ណែនាំ​ភ្ញៀវ និង​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​វេច​ខ្ចប់​អាហារ​ចូល​ទស្សនា​ប្រាសាទ​ទាំង​ក្នុង​អំឡុង​ពេល​ទិញ​បណ្ណ និង​ពេល​ពិនិត្យ​បណ្ណ​ចូល​ទស្សនា​ប្រាសាទ​៕

You may have missed