
លោក ជុំសាវុឌ្ឍល្បីពេញក្រុងព្រះសីហនុទៀតហើយ កាលថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ ២០១៩កន្លងទៅនេះលោក ជុំ សាវុឌ្ឍ បានដាក់កំលាំងយោធានិងប៉ូលីស រួមជាមួយនិងគ្រឿងចក្រទៅឈួសឆាយដីនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅលើផ្ទៃដី៨៨ហិកតាដែមានទីតាំងស្ថិតនៅភូមិពូធឿងឃុំបិទត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើតាមការបញ្ជាក់ពី លោកស្រី លី សុខងីម ដែលគាត់បានអះអាងថា ជាម្ចាស់ដី បានប្រាប់អ្នកសារព័ត៌មានយើងថា លោក ជុំ សាវុឌ្ឍបានទៅសុំដិការរក្សាការពារពីសាលាដំបូខេត្តព្រះសីហនុ ហើយដល់ពេលបានដិការរក្សាពារ ស្រាប់តែមកឈួសឆាយដីរបស់គាត់ទៅវិញ ដោយការរក្សាការពារមានន័យថាទុកឲ្យទីតាំងដីនៅសភាពដើមដដែលមិនមែនឲ្យមកឈួនឆាយទេ។
លោក ស្រីបានបន្តទៀតថាដោយការរក្សាការពារនោះក៍មិនមានការពាក់ពាន់ជាមួយនិង លោកស្រីលី សុខងីទៅទៀត គឺជាប់ពាក់ពាន់និងឈ្មោះមនុស្សបីនាក់ផ្សេងឯណោះទេ ចុះហេតុអីបានជាមកឈួសឆាយដីរបស់គាត់ទៅវិញ គឺអយុត្តិធម៌សម្រាប់គាត់ពេកហើយ លោកស្រីក៍បានសំណូមពរទៅដល់ប្រមុខរាជរដ្ឋាលគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សូមសម្តេចជួយអន្តរាគមន៍ដើម្បីផ្តល់យុត្តិធម៌ ដល់គាត់ផង។
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង