
ខេត្តកំពង់ស្ពឺ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជនមួយ
ម្តុំផ្សារកំពង់ស្ពឺខណ:ដែលរត់ឆ្លងផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកពេញទំហឹងក្រោយបង្កហេតុរួចតៃកុងរថយន្តបានបន្ថែមល្បឿនរត់បាត់កាលពីវេលាម៉ោង០៧និង៤៥នាទីយប់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨ទៅលេខ៣៩ ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ពីនគរបាលចរាចរណ៍ស្រុកសំរោងទងអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក (បើករត់បាត់ស្រមោល) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកមនុស្សម្នាក់មានឈ្មោះ កែវ អឿ ភេទប្រុស អាយុ៤៤ឆ្នាំស្នាក់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិក្រាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ដែលកំពុងរត់ឆ្លងផ្លូវពីទិសខាងត្បូងទៅទិសខាងជើង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ពេលឃើញបុរសរងគ្រោះបែបនោះតៃកុងរថយន្តបង្កហេតុខាងលើបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។ក្រោយកើតហេតុអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋបានឃើញបុរសរងគ្រោះខាងលើបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនិងព្យាបាលនៅគ្លីនិកផងដែរ។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋថាអ្នកបើកបររថយន្តធុនតូចក្តី ធុនធំក្តីតាមបណ្តោយផ្លូវជាតិលេខ៤នេះលឿនៗណាស់មិនសូវជាគោរពច្បាប់ចរាចរណ៍ប៉ុន្មាននោះទេ ហាក់បីដូចប្រណាំងយកឈ្នះរៀងៗខ្លួន ហើយអ្នកបើកបរទៀតសោធភាគច្រើនក្មេងស្ទាវៗមានអាយុជាង២០ឆ្នាំប៉ុណ្ណោះហើយតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃចំពោះនគរបាលខេត្តកំពង់ស្ពឺមិនសូវយកចិត្តទុកដាក់លើក្រុមអ្នកបើកបររថយន្តទាំងអស់នោះឡើយ។
ដូចនេះក្នុងនាមប្រជាពលរដ្ឋធ្វើការសំណូមពរដល់លោកស្នងការនគរបាលខេត្តកំពង់ស្ពឺនិងលោកប្រធានមន្ទីរសាធារណ:ការខេត្តមេត្តាជួយពិនិត្យនិងផ្សព្វផ្សាយស្តីពីការបើកបរផងទានបើបណ្តែតបណ្តោយច្បាស់ជាគ្រោះថ្នាក់ចរាចរណ៍កើនឡើងជាក់ជាមិនខានឡើយ៕
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច