Tue. Dec 3rd, 2024

បទល្មើសនេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងខេត្តពោធិសាត់ក្រោមដែនសមត្ថកិច្ច​របស់លោកភុនវណ្ណានាយផ្នែករដ្ឋបាលជលផល​ត្រួត៣ស្រុក​ក្នុងខេត្តពោធិសាត់​​នៅតែបង្កវិនាសកម្មពាសពេញផ្ទៃទឹក ក្នុងបឹងទន្លេសាប ។ ប្រជានេសាទរាយការណ៍មកថា មន្ត្រីរដ្ឋបាលជលផល​​តាមបណ្តាស្រុក ដូចជាឈ្មោះហុកម៉េងអាននាយសង្កាត់រដ្ឋបាលជលផលក្រគរ,លោកភេមសុខុននាយសង្កាត់រដ្ឋបាលជលផលកណ្តៀងនិងនាយសង្កាត់ស្រុកបាកានលឹមសុក្រិតជាពិសេសនោះលោកភុនវណ្ណាបាននិងកំពុងបើកដៃនិងឃុបឃិតជាមួយពពួកប្រព្រឹត្តបទល្មើសនេសាទដាក់របាំងបរសាច់ស្បៃមុងអូសអ៊ួនយាំងកាវកើតមានយ៉ាងគគ្រឹកគគ្រេងដែលមានមេខ្លោងបំផ្លាញមច្ឆជាតិឈ្មោះឌីណានិងបរិវារ។ឈ្មោះឌីណានេះយកលុយញ៉ុកមាត់មន្រ្តីជំនាញ។ហើយមន្រ្តីដែលរៀបរាប់ខាងលើនេះមិនដែលខ្វល់ថា ត្រូវបង្ក្រាបបទល្មើសនេសាទ​នោះទេ ។ស្រុកក្រគរកណ្តៀងនិងបាកានក្នុងខេត្តពោធិសាត់ជាបទល្មើសដែលកើតច្រើនជាងគេ។ បច្ចុប្បន្ននេះ បទល្មើស​នៅតំបន់បឹងទន្លេសាប បានកំពុងកើតមាន យ៉ាងខ្លាំងក្លា ដែលពួក​អ្នកនេសាទល្មើស​សុទ្ធតែបង់​ប្រាក់​ឲ្យកូនចៅ លោក លោកភុនវណ្ណា។ដល់ពេល​ពួកមន្ត្រីជលផល​រាយការណ៍ជូនថ្នាក់លើថា គ្មានបទល្មើសទេ ពីព្រោះ​មិនសម្បូរត្រី(Sic)។ប៉ុន្តែការពិត​គឺពួកមន្ត្រីជលផលទាំងនេះ ជាអ្នកបួញមាត់បត់ដុំដៃ​​ឲ្យពួកឈ្មួញ​ប្រព្រឹត្តបទល្មើស​ដោយបង់លុយ​ឲ្យពួកគេ​ក្នុងមួយរដូវរាប់ពានរាប់ម៉ឺនដុល្លារ។ពាក់ព័ន្ធការឃុបឃិតជាប្រព័ន្ធបំផ្លាញមច្ឆជាតិសារពត៌មានយើងបានទាក់ទៅលោកភុនវណ្ណានាយផ្នែករដ្ឋបាលជលផល​ត្រួត៣ស្រុកកាលពីថៃ្ង៩ខែវិច្ឆកា​ឆ្នាំ២០១៩នេះដោយឆ្លើយថាលោកមិនបានដឹងទេលោកនឹងចុះមើល!។ក្នុងនោះបានខ្សឹបបន្តទៀតថាទោះប្រធានមន្ទីរកសិកម្មក៍ដូចជា​អភិបាលខេត្តពោធិសាត់មិនដែលខ្វល់ខ្វាយរឿងបញ្ហា​បទល្មើសនេសាទនេះដែរគឺផ្តល់លទ្ធភាពឲ្យក្រុមលោកភុនវណ្ណាជិះសេះលែងដៃគិតតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕ដោយ៖ពុតសាម៉ាត់

You may have missed