
ស្រុកព្រៃនប់៖ នៅវេលាម៉ោង0៦:៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិការ ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅ ស្ពានដែកចន្លោះ គីឡូ១៦៧+១៦៨ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាង រថយន្តកុងទឺន័រ មិនចាំស្លាកលេខ បានបើកបរ(គេចបាត់) និង រថយន្តLexus 300 ពណ៌ស ស្លាកលេខ កំពង់ចាម 2A. 7304 មានទិសដៅ ភ្នំពេញ ឆ្ពោះទៅ កំពង់សោម មានគ្នាពីរនាក់ ត្រូវជា ឪពុកនិងកូន។ 1.បើកបរដោយឈ្មោះ ទូចសំអុល មុខរបរ ពន្ធដារ អាយុ ៤៩ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង២ ឃុំតាខ្មៅ ក្រុុងតាខ្មៅ ខេត្តកណ្តាល ។
២.ទូចគឹមលាង អាយុ២៣ឆ្នាំ ភេទប្រុស មានទីលំនៅបច្ចុប្បន្ន ភូមិសំរោង2 ឃុំតាខ្មៅ ក្រុុងតាខ្មៅ ខេត្តកណ្តាល.. ដោយរថយន្តLexusនេះបានបើកគេចរថយន្តកុងតឺន័រ បណ្តាលអោយរេចង្កូត ក្រឡាប់រថយន្តធ្លាក់ទៅក្នុងប្រឡាយខាងស្តាំក្រោមស្ពាន និងបាក់របាំងចំណាំងផ្លាតចំនួនចំនួន0៦ដើម
គ្រោះថ្នាក់នេះពុំបណ្តាលអោយរបួសដល់មនុស្សឡើយ។ចំណែចរថយន្តខូចខាត៦០%
បច្ចុប្បន្នអធិការដ្ឋានស្រុកព្រៃនប់ កំពុងបន្តរនិតិវិធី ។
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ