ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅខេត្តកំពតនាព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩បានលើកឡើងថាការខូចខាតផ្លូវមួយចំនួនដោយសារគ្រោះធម្មជាតិ និងផ្លូវមួយចំនួនរងការខូចខាតដោយសារប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទទួលសំណូកហើយអនុញ្ញាតឲ្យ រថយន្តដឹកលើសទម្ងន់បន្តដំណើរទៅមុខទៀតដោយមិនបានឃាត់ទុកដោះស្រាយទៅតាមនីតិវិធីច្បាប់នោះទេ ។សម្តេចហ៊ុនសែនបានបញ្ជាក់ថា “យើងពង្រឹងគុណភាព(ផ្លូវ)ឡើងបន្តិច។ប៉ុន្តែវាមិនស្របជាមួយទម្ងន់ដែលជាស្ដង់ដារ នៃប្រទេសនានាគេបានផលិតរថយន្តសម្រាប់ប្រើប្រាស់នោះទេ។អ៊ីចឹង!យើងត្រូវដាក់ជញ្ជីងថ្លឹងហើយជញ្ជីងមានណាគិតតែពីថ្លឹងទៅត្រង់ថ្លឹងប៉ុន្មានអីប៉ុន្មានអត់ដឹង! ជួនកាលសូកលុយបន្តិចទៅប្រុចបាត់” ។សម្ដេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងថានាថ្ងៃខាងមុខការស្ថាបនា ផ្លូវនឹងត្រូវប្រើប្រាស់ស៊ីម៉ង់តិ៍ ចាក់បេតុងជំនួសកៅស៊ូ ខណៈនៅកម្ពុជាមានថ្មភ្នំច្រើន តែថ្មដែលអាចយកទៅធ្វើជាស៊ីម៉ង់តិ៍ បានមានតែក្នុងខេត្ត៣តែប៉ុណ្ណោះ។គឺខេត្តកំពត បាត់ដំបងនិងបន្ទាយមានជ័យ ។
សម្ដេចលើកឡើងបន្តទៀតថា ទោះបីជាការចាក់បេតុង ចំណាយថវិកាច្រើនជាងការចាក់កៅស៊ូ តែមានគុណភាពជាប់ បានយូរហើយការចាក់កៅស៊ូ ធ្វើមុខខូចក្រោយធ្វើក្រោយ ខូចមុខបង្កការរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនិងខាតបង់ថវិកាច្រើនផងដែរ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង