ខេត្តរតនគិរី ៖ ប្រជាពលនៅខេត្តរតនគិរី បាននិយាយបរិហារចំៗ លើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលដឹកនាំដោយលោក កែប កត់ ហាក់មិនបានយកចិត្តទុកដាក់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើនោះទេ ក្រៅតែអំពីចាំតែទទួលវត្ថុតាងដែលសម្ថកិច្ចតាមបណ្តាអង្គភាពផ្សេងៗបង្រ្កាបបានតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានលើកឡើងជាក់ស្តែងឈើខុសច្បាប់ជាច្រើនកំណាត់ ដែលឈ្មួញកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃអភិរក្ស ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ចុះបង្ក្រាប និងរឹបអូសបាន ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីដែលទើបតែចូលកាន់តំណែងថ្មី គ្រាដែលប្រតិបត្តិការបង្ក្រាបឈើនេះ នៅម៉ោងប្រមាណជា២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣មីនា ឆ្នាំនា២០១៩ ស្ថិតនៅក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។
ឈើដែលរងការបង្ក្រាបនោះជាឈើកកោះ សុទ្ធ ត្រូវបានកម្លាំងអាវុធហត្ថខេត្តដឹកជញ្ជូនយកមករក្សាទុក និងធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ព្រៃឈើ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង