Thu. Nov 21st, 2024

 

 

កំពង់ធំ៖ មនុស្សស្រវឹងស្រាចុះងូតទឹកក្នុងស្ទឹងសែនបណ្ដាលឲ្យលង់ស្លាប់ ដឹងកើតហេតុនៅថ្ងៃព្រហស្បត្ត៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១៣ និង ០៥នាទី នៅចំណុចក្នុងទឹកស្ទឹងសែន ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សពឈ្មោះ គឹង ចំរើន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សង្កាត់ កើតហេតុខាងលើ ។

ប្រភពព័ត៌មានពី ឈ្មោះ ស៊ឹម រ៉ា ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា៖ កូនប្រុសរបស់ខ្លួន ឈ្មោះ គឹម ចំរើន ជាមនុស្សមានសតិមិនគ្រប់ និងផឹកស្រាប្រចាំ បានបាត់ខ្លួនកាលពីថ្ងៃទី ១៣ ខែវិច្ឆកាឆ្នាំ ២០១៩ វេលាម៉ោង១៤និង០០នាទីរសៀល ដោយបន្សល់ទុកស្បែកជើងនៅមាត់ស្ទឹងសែន មុខផ្ទះខ្លួនហើយខ្លួនសង្ស័យស្រវឹងស្រាលង់ទឹក ប៉ុន្តែរកមិន ឃើញ។

រហូតមកដល់ថ្ងៃទី ១៤ ខែវិច្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង០៥នាទី ទើបរកឃើញសពជនរងគ្រោះនៅក្នុងទឹកស្ទឹងសែន កន្លែងបាត់ខ្លួន។

សមត្ថកិច្ចបានអោយដឹងថាបន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញសហការជាមួយរដ្ឋអំណាចមូលដ្ឋានបានចុះដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យទីកន្លែងកើតហេតុនិងសាកសព។ ការពិនិត្យនៅលើសាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ការសនិដ្ឋានរបស់សមត្ថកិច្ចថា៖ សពជនរងគ្រោះ ឈ្មោះ គឹង ចំរើន បានស្លាប់ដោយសារលង់ទឹក។
មូលហេតុ ស្រវឹងស្រាជាប្រចាំ បាត់បង់ស្មារតី៕

You may have missed