ភ្នំពេញ ៖ នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៩ព្រឹក លោកស្រី ហេង សុខគង់ ភរិយា លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ រួមជាមួយសហការីបានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ គ្រួសារសពចំនួន ០២គ្រួសារ។
គ្រួសារសពខាងលើរួមមាន ៖ ទី១- ឧបាសក ទូច សៀកខេង ឪពុកក្មេក លោក ហេង លេង ប្រធានការិយាល័យអប់រំយុវជន និងកីឡាខណ្ឌដូនពេញ និងទី២-ឧបាសក ប៉ាង គីម ឪពុក លោក ឡុង គីមប៊ុនហុក ប្រជាការពារខណ្ឌដូនពេញ ។
សំរាប់បច្ច័យចូលបុណ្យ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ០១បាវ, ទឹកសុទ្ធ ០២កេស, ទឹកបាកាស ០១កេស, ទឹកក្រូច ០១កេស, ទឹកត្រី, ទឹកស៊ីអ៉ីវ ០២យួរ រួមនឹងថវិកាចំនួន ៤០០,០០០រៀល ផងដែរ។
ក្នុងឱកាសនោះដែរ ភរិយា លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ៕
More Stories
ពិធីបើកកាដ្ឋាននិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ
លោក ងួនបញ្ញា នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោល ទ្បោម៉េង ហួត អនុប្រធាននគរបាលចរាចរណ៍សណ្ដាប់ធ្នាប់សារធារណះនៃក្រសួងមហាផ្ទៃនិងលោកជំទាវ គឹម សុីវទ្បានាំស្បៀងមួយចំនួនជួយគ្រួសារក្រីក្រ
ពិធីបុណ្ប ឆ្លង សាលាឆទាន និង អា ស្រម លោក តាយិញ នៅភូមិព្រៃគៀវ ឃុំកំពង់ចកស្រុករំដួលក្រោម អធិបតីភាព ឯកឧត្ដម មាស ចក់ ទីប្រឹក្សាក្រសួងមហាផ្ទៃ នឹង លោក ពេជ្រ ដា អគ្គនាយក ក្រុមហ៊ុន ដា ពេជ្រ លែន