កណ្តាល ៖ ស៊ីម៉ង់តិ៍១០តោន និងសម្ភារៈការិយាល័យមួយចំនួន ត្រូវបានដឹកយកមកប្រគល់ជូនអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារនាំមកប្រគល់ជូនអង្គភាពនេះនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ ប៊ូវ វណ្ណរក្ស នាយរងសេនាធិការ នាយការិយល័យបញ្ជូនសារកងទ័ពជើងគោកបានគោរពថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេស ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខ និងកិច្ចការងាររបស់អង្គភាពបញ្ជូនសារ ដោយបានឧបត្ថម្ភសម្ភារ:សំណង់ដែលអាចអោយអង្គភាពបន្តកសាងសមិទ្ធនានាបន្តទៀត។ រីឯសម្ភារការិយាល័យទាំងនេះបានជួយសម្រួលដល់កិច្ចការងាររដ្ឋបាលប្រចាំថ្ងៃក្នុងអង្គភាពទាំងមូលផងដែរ។
លោកបានបន្តថា យោធិនទាំងអស់ នឹងខិតខំយកចិត្តទុកដាក់ ថែទាំ ប្រើប្រាស់ សម្ភារទាំងនេះឲ្យបានល្អ ដើម្បីឆ្លើយតបទៅនិងទឹកចិត្តដ៏ថ្លៃថ្លារបស់លោកទាំងពីរ។
លោកបានបញ្ជាក់ថា អង្គភាពបញ្ជូនសារ បានត្រៀមខ្លួន និងប្តេជ្ញាអនុវត្ត រាល់បទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំអោយបាន១០០% ដើម្បីការពារជាតិ ការពារបូរណៈភាពទឹកដី ការពាររដ្ឋធម្មនុញ និងការពាដាច់ខាតមិនអោយមានបដិវត្តពណ៌ដែលក្រុមប្រឆាំងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ។
សូមរំលឹកថា នេះជាលើកទី២ហើយដែលអង្គភាពបញ្ជូនសារ បានទទួលអំណោយជាសម្ភារការិយាល័យក្នុងការបម្រើអោយកិច្ចការងាររដ្ឋបាល និងកាងារផ្សេងៗក្នុងអង្គភាពនេះ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង