បន្ទាប់ពីពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានបញ្ចប់សប្តាហ៍ទីពីរនៃសវនាការសាធារណៈជាមួយពួកមន្ត្រីសេតវិមាន និងមន្ត្រីឯទៀតៗនៃរដ្ឋបាល ត្រាំ លោកប្រធានាធិបតីបានចោទប្រកាន់ជាថ្មីប្រឆាំងនឹងពួកប្រជាធិបតេយ្យនៅក្នុងសេចក្តីសម្ភាសន៍តាមទូរស័ព្ទដោយផ្ទាល់ជិតមួយម៉ោងជាមួយកម្មវិធីទូរទស្សន៍ Fox News។លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំបាននិយាយអះអាងរបស់លោកថា ការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោកចេញពីតំណែងជាឧបកណ៍មួយទៀតនៃរឿងផ្សងព្រេងវែងមួយរបស់ពួកអ្នកប្រឆាំងនឹងលោកខាងនយោបាយដើម្បីរារាំងលោកមិនឱ្យឈ្នះ!ឆ្នោតនិងដើម្បីទម្លាក់តំណែងប្រធានាធិបតីរបស់លោក។
នៅពេលនិយាយជាមួយអ្នករៀបចំកម្មវិធី Fox and Friends លោក ត្រាំ បាននិយាយជាថ្មីទៀតអំពីការនិយាយអះអាងកាលពីពេលមុនៗថា ពួកប្រជាធិបតេយ្យបានយកការឃោសនាបោះឆ្នោតរបស់លោកជាទីដៅនៃការវាយប្រហារតាមពាក្យសម្តីចាប់តាំងពីពេលចាប់ផ្តើមម៉្លេះ! ដោយលោកបានសម្តែងការសង្ស័យថា សេតវិមាននៅពេលលោក បារ៉ាក់អូបាម៉ា កាន់តំណែងជាប្រធានាធិបតីអាមេរិកាំងមានការទាក់ទិននឹងការប៉ុនប៉ងទាំងនេះ។លោក ត្រាំ បាននិយាយថា៖ «លោកអ្នកមានការទាក់ទិនជាមួយកម្រិតខ្ពស់បំផុតនៃរដ្ឋាភិបាល។ ពួកគេបានធ្វើចារកម្មលើការឃោសនាបោះឆ្នោតរបស់ខ្ញុំ»។ប្រធានាធិបតី ត្រាំ បានធ្វើការចោទប្រកាន់កាលពីពេលមុនថា សេតវិមាននៅក្នុងអណត្តិលោកអូបាម៉ា បានលួចថតសំឡេងការនិយាយទួរស័ព្ទដោយពួកមន្ត្រីធ្វើការឃោសនាបោះឆ្នោតឱ្យលោក ដោយគ្មានបង្ហាញភ័ស្តុតាងអ្វីឡើយ។គេរំពឹងថាក្រសួងយុត្តិធម៌នឹងចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី៩ ខែធ្នូស្តីពីការស៊ើបអង្កេត ថាតើការស៊ើបអង្កេតរបស់ FBI អំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតក្នុងប្រទេសអាមេរិកបានចាប់ផ្តើមធ្វើដោយបែបណានោះ?៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង