
រន្ធត់ណាស់លោកអើយ!! រថយន្តក្រឡាប់សង្កត់លើក្មេងស្រីម្នាក់ស្លាប់នៅនឹងកន្លែងតែម្តង
ភ្នំពេញ៖ រថយន្តក្រឡុកសុីម៉ងមួយគ្រឿងបើកបរជែងគ្នា បណ្តាលអោយក្រឡាប់សង្កត់លើក្មេងស្រីម្នាក់ អាយុ៤ឆ្នាំស្លាប់យ៉ាងអាណោចអធ័ម ចំណែករថយន្តឆាបឆេះរងការខូចខាតស្ទើរទាំងស្រុង នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវេលាម៉ោងប្រមាណជា០១:៣៥នាទីរសៀល ។
ហេតុការណ៍នេះកើតឡើងនៅចំណុចមុខផ្ទះលក់ និងជួសជុលម៉ូតូ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រថយន្តក្រឡុកស៊ីម៉ង់ពាក់ស្លាកលេខ ភ្នំពេញ 5A-1448 ៕
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច