
ក្រុងព្រះសីហនុ-រថយន្តបែនមួយគ្រឿងដឹកថ្ម ក្រួស ក្រឡាប់ធ្លាក់ផ្លូវ ពេលបើកបរចុះចំណោត ត្រង់ចំណុចលោកយាយម៉ៅក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹកថ្ងៃ២២វិច្ឆិកា២០១៩នេះ ប៉ុន្តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ បើតាមអ្នកដឹងហេតុការណ៍ផ្ទាល់អះអាងថា គ្រោះថ្នាក់នេះផ្តើមចេញពីរថយន្តដាច់ហ្វ្រាំង ហើយអ្នកបើកបរ ព្យាយាមយកចង្កូតទម្លាក់ទៅចង្អូរបង្ហូរទឹកម្ខាងផ្លូវ មិនអោយរថយន្តចុះមកស្របបណ្តោយផ្លូវ ដើម្បីកុំអោយបុកប៉ះយានយន្តផ្សេងទៀតដែលកំពុងចរាចរណ៍តាមផ្លូវស្របទិសគ្នា ។ ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍និងស្រាវជ្រាវបន្ថែម ដើម្បីដោះស្រាយតាមនិតិវិធី(រូបភាពពីពលរដ្ឋ)
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច