Thu. Nov 21st, 2024

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ ប្រធាន​កិត្តិយស​អនុសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ

​ដូន​ពេញ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាន​អញ្ជើញ​សួរ​សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​របស់​កាក​បាទ​ក្រហមកម្ពុជា​ ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត និង​ជាជនពិការ ចំនួន៣៥គ្រួសារ មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ។

ឆ្លៀតក្នុងឱកាសនេះ លោក ប្រធានកិត្តិយស អនុសាខា​កាក​​បាទក្រហមកម្ពុជាខណ្ឌ បាន​ពាំ​នាំ​នូវ​ការផ្តាំ​ផ្ញើ​សាក​សួរ​សុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈ​អភិ​បាលរាជ​ធានី​ភ្នំ​ពេញ​​ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែល​ជានិច្ចកាល សម្តេច និង ថ្នាក់ដឹកនាំ តែង​តែគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើ​កកម្ពស់​កម្រិតជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស តាម​រយៈកិច្ចអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ និង រីកចម្រើនជាលំដាប់ ។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូននាពេលនេះរួមមាន៖ អង្ករចំនួន ០១បាវ ស្មើនឹង ២៥គីឡូក្រាម, មី០១កេស ,ទឹកត្រីចំនួន០១យួរ, ថ្នាំដុសធ្មេញ ទឹកក្រូច ទឹកដោះគោ និង ថវិកាចំនួន ៤០,០០០រៀល/គ្រួសារ សរុបថវិកាចំនួន ១,៤០០,០០០រៀលផងដែរ ។

You may have missed