Thu. Apr 10th, 2025

ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះបង្ក្រាប ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត ) និងបាននាំខ្លួនជនសង្ស័យចំនួន ០៦ នាក់

ខេត្តបាត់ដំបងះ
ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៨:៣០នាទីនៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី វេ គឹមចត់ អធិការរង និង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះបង្ក្រាប ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត ) និងបាននាំខ្លួនជនសង្ស័យចំនួន ០៦ នាក់
ឈ្មោះ ជ័យ សុផាត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាជនដៃដល់ )
ឈ្មោះ វឿន សុខផេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាជនដៃដល់ )
ឈ្មោះ ចិត្ត រក្សា ហៅ វិបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ( ជាបក្សពួក )
ឈ្មោះ រ៉ាត់ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាបក្សពួក )

ឈ្មោះ សាន្ត សារិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាបក្សពួក )
ឈ្មោះ ណាន យ៉ារ៉ាហ្វាត់ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ( ជាបក្សពួក )
ក្នុងនោះវត្ថុតាងរួមមាន ៖
– កាំបិតកែច្នៃ ចំនួន ០២ដើម
– ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន ០២គ្រឿង
ជនសង្ស័យខាងលើបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន ០២ នាក់កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ០១:០០នាទីរំលងអាធ្រាត្រ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឈ្មោះ វឿត សូរិយា ហៅតូ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( បណ្តាលឲ្យរងរបួសមុតរយះក្បាលនិងស្មាខាងស្តាំ )
ឈ្មោះ ស៊ុន ចាន់ថូ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( បណ្តាលឲ្យរងរបួសមុតរយះក្បាលនិងដៃខាងស្តាំ )
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនិតិវិធីច្បាប៉។

You may have missed