Thu. Nov 21st, 2024

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មួយ​ទៀត ។យោធា​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​ពីរ​ចេញ​ពី​ខេត្ត South Hamkyong ទៅ​កាន់​សមុទ្រ​នៅ​ភាគ​ខាង​កើត​នៅ​ម៉ោង ៥ ល្ងាច ម៉ោង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ សេចក្ដី​ប្រកាស​នេះ​មិន​បាន​បញ្ជាក់​ថា​តើ​គ្រាប់​ផ្លោង​នេះ​ហោះ​បាន​ឆ្ងាយ​កម្រិត​ណាឬ​ក៏​ជា​ប្រភេទ​គ្រាប់​ផ្លោង​អ្វី​នោះ​ទេ។មន្ត្រី​ជប៉ុន​បាន​និយាយ​ថាប្រទេស​កូរ៉េ​ខាង​ជើង​ទំនងជា​សាកល្បង​គ្រាប់​មីស៊ីល ហើយ​គ្រាប់​មីស៊ីល​នោះ​ទំនងជា​មិន​ធ្លាក់​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​ជប៉ុន​នោះ​ទេ។នេះ​គឺ​ជា​ការ​សាកល្បង​លើក​ដំបូង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​រយៈពេល​ជិត​មួយ​ខែ​កន្លង​មកនិង​ជា​ការ​សាកល្បង​លើក​ទី១៣ តាំង​ពី​ដើម​ខែ​ឧសភា​មក។ការ​សាកល្បង​នេះ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បង្កើន​ការ​ដាក់​សម្ពាធ​មុន​កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​ចុង​ឆ្នាំ​នេះ​ចូល​មក​ដល់ ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​សម្បទាន​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ចរចា​នុយក្លេអ៊ែរ​ដែល​ជាប់​គាំង​នេះ។កាល​ពី​ខែ​មុន កូរ៉េ​ខាង​ជើង​បាន​ដើរ​ចេញ​ពី​ការ​ចរចា​នុយក្លេអ៊ែរ​កម្រិត​ការងារ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​រិះគន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ជា​អ្នក​ធ្វើ​ឲ្យ​ការ​ចរចា​នេះ​បរាជ័យ។ តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ថាខ្លួន​អាច​ចាប់ផ្ដើម​សាកល្បង​នុយក្លេអ៊ែរនិង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើង​វិញ៕

You may have missed