ស្រុកកំពង់សីលា- នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩ នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគា្នរវាង៖
១/ រថយន្តបែន ពណ៌ត្រេអុី ស្លាកលេខ ខេមរៈភូមិន្ទ02 3-420( អ្នកបេីកបររត់គេចបាត់) ។
២/ រថយន្តកុងទីន័រ ក្បាលពណ៍ ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-2842 អ្នកបេីកបររងរបួសធ្ងន់ ភ្លាមៗបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ (ពុំទាន់ទាន់អត្តសញ្ញាណ) ។
ក្រោយកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលានិងនគរបាលស្រុក ជួយសំរួលចរាចរណ៍និងចាត់ចែងនិតិវិធីផ្សេងៗ ។
បច្ចុប្បន្នរថយន្តទាំងពីរខាងលេី យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ