Thu. Nov 21st, 2024

កំពង់ស្ពឺ ៖ យុវជន​ច្រើន​នាក់​បាន​នាំ​ខ្លួន​ យក​ទៅ​ធ្វើតេស្ត​ទឹកនោមដើម្បី​ស្វែងរក​សារធាតុ​ញៀន បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ចចុះបង្ក្រាបក្លឹប​កម្សាន្ត​រាត្រី​មួយ​កន្លែង​យីហោ «​ម៉ា​ស្ទ័​រ​ក្លឹប​» ដែល​ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន។

​មន្ត្រីនគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំបង្ក្រាប​ក្លឹប​ម៉ា​ស្ទ័​រ​ ហើយ​បាន​ឃាត់ មនុស្ស​ចំនួន ១៦៤​នាក់ភាគច្រើន​ជាយុវជន និង​នាំ​យក​ទៅ​ធ្វើតេស្ត​ទឹកនោមដើម្បី​ស្វែងរក​សារធាតុ​ញៀន​។​ មន្ត្រី​បន្ត​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​ ១​រំលង​អា​ធ្រា​ត្រ ចូលរួមដោយកម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​អន្តរាគមន៍ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ច្បារមន និង​មានការសម្របសម្រួល​ពី​តំណាង​អយ្យការ។ ជា​លទ្ធផលឃាត់មនុស្ស​ចំនួន ១៦៤​នាក់ (​ស្រី ៦២​នាក់​) យក​ទៅ​ធ្វើតេស្ត​ទឹក​នោមហើយ​រក​ឃើញ​ថា ​មាន​ផ្ទុក​សារសារធាតុ​ញៀន​ចំនួន ៣០​នាក់ (​ស្រី ​៧​នាក់​) ដែលត្រូវ​ចាត់វិធានការ​តាមនីតិវិធី​បន្ត​ទៀត៕

You may have missed