
ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ១០កើតខែមិគសិរឆ្នាំកុរឯកស័កពុទ្ធស័ករាជ២៥៦៣ត្រូវនឹង ថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង០៨និង៣០នាទី
រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដើម្បីពិនិត្យបន្ថែមនិងពង្រឹងការងារអនុវត្តគោលនយោបាយភូមិ–សង្កាត់មានសុវត្ថិភាពក្រោមអធិបតីភាពលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងលោកនាយក–រងរដ្ឋបាលខណ្ឌលោកអធិការស្តីទីនគរបាលខណ្ឌលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌលោកតំណាងយោធាប្រចាំខណ្ឌលោកលោកស្រីប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌលោកលោកស្រីចៅសង្កាត់ទាំង១១លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១លោកលោកស្រីប្រធានទីរួមផ្សារទាំង៣មន្រ្តីពាក់ព័ន្ធនិងលោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌផងដែរ។
កិច្ចប្រជុំបានលើកឡើងអំពីបញ្ហាប្រឈមសំណួរសំណើរសំណូមពរផ្សេងៗពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈចៅសង្កាត់និងមន្រ្តីជំនាញពាក់ព័ន្ធលើបញ្ហាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈអនាម័យបញ្ហាល្បែងស៊ីសងបញ្ហាគ្រឿងញៀនដែលបាននឹងកំពុងបង្កាទប់ស្កាត់និងវិធានការបង្រ្កាបយ៉ាងយកចិត្តទុកដាក់បំផុតនិងបានពង្រឹងបន្ថែមលើការអនុវត្តខ្លឹមសារសារាចរណែនាំលេខ១១សរចុះថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៦ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែងកញ្ជើល្អីរបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងនោះលោកអភិបាលបានបន្តដាក់ចេញជាផែនការនិងវិធានការអនុវត្តឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង