Thu. Apr 10th, 2025

សិស្សសាលា៣នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្នជ្រុលរេចង្កូតទៅបុកក្លោងទ្វារវត្តទួលខ្សាច់បណ្ដាលឲ្យរងរបួសធ្ងន់២នាក់នឹងស្រាលម្នាក់នៅក្នុងស្រុករលាប្អៀរ

សិស្សសាលា 3 នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្នជ្រុលរេចង្កូតទៅបុកក្លោងទ្វារវត្តទួលខ្សាច់ បណ្ដាលឲ្យរងរបួសធ្ងន់ 2 នាក់និងស្រាលម្នាក់នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំងះ នៅព្រឹកថ្ងៃទី 12 ខែធ្នូឆ្នាំ 2019 វេលាម៉ោង 11:30នាទីយុវជនជាសិស្សសាលា 3 នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ទៅបុកនិងក្លោងទ្វារវត្តបណ្ដាល ឲ្យរងរបួសធ្ងន់ពីរនាក់ស្រាលម្នាក់នៅចំណុចក្លោង
ទ្វារវត្តទួលខ្សាច់ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើត
ហេតុ បានឲ្យដឹងថាះមុនពេលកើតហេតុ នៅចំណុចខាងលើគេឃើញយុវជន 3 នាក់នេះបានជិះម៉ូតូមួយគ្រឿងម៉ាក p c x ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S -69 25 ឌុបគ្នាដោយជិះចូលទៅក្នុងវត្តទួលខ្សាច់ លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកនិងក្លោងទ្វារវត្ត បណ្ដាល
ឲ្យយុវជនពីរនាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗផងដែរ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាះយុវជនទាំង 3 នាក់នោះគឺជាសិស្ស សាលាដោយម្នាក់រស់នៅក្នុងភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាចរងរបួសធ្ងន់ និង 2 នាក់ទៀតមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងចំណោម 2 នាក់នេះដោយម្នាក់រងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យកំពុង តែធ្វើការសង្គ្រោះបន្ទាន់យ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕

ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ជាបណ្ដោះអាសន្នរងចាំសួរនាំពីមូលហេតុ ដែលបណ្ដាលនាឲ្យមានគ្រោះថ្នាក់ខាងលើនេះសិន ទើបប្រគល់ឲ្យម្ចាស់នៅពេលក្រោយ៕

You may have missed