ល្បីថាលោកសៀន សុយ៉ានី ប្រធានការិយាល័យសុរិយោវដីនៃមន្ទីរសុរិយោវដីក្រុងភ្នំពេញ ទៅស្រូបយកកម្លាំងធាតុពីឯកឧត្តមជាសុផារ៉ាទៅធ្វើភ្លៀងផ្គរនិងពុករលួយពេញមន្ទីរ
អ្នករកសុីរត់ការឯកសារដីធ្លីនៅមន្ទីរសុរិយោវដីក្រុងភ្នំពេញ និយាយមិនលាក់លៀមថា ប្រធានការិយាល័យសុរិយោវដីនៃមន្ទីរសុរិយោវដីក្រុងភ្នំពេញ ឈ្មោះលោកសៀន សុយ៉ានី កំពុងប្រឹងជំរឹតទារលុយពុករលួយ គោះសេវាក្រោមតុអារកហុតឈាមអ្នករត់ឯកសារ។
ប្រភពបន្តថាលោកសៀន សុយ៉ានីធ្វើអុងអាត់ក្អេងក្អាងមាក់ងាយចំពោះមន្ត្រីក្នុងមន្ទីរខ្វះសាមគ្គីភាព ទោះឋានៈជាប្រធានការិយាល័យស្មើរគ្នាក៏បានចាត់ទុកពួកគេមិនស្មើរខ្លួន។ប្រភភពបន្ថែមថាលោកសៀន សុយ៉ានី ជាមន្ត្រីខ្វះសីលធ៌ម ខ្វះសុជីវធម៌ ជារឿយមិនទាំងកោតក្រែងប្រធានមន្ទីរខ្លួននិងមិនខ្លាចច្បាប់ប្រឆាំងអំពើពុករលួយទៀតផង។ប្រភពបន្តថាគាត់កំពុងតាំងខ្លួនជាអធិរាជក្នុងមន្ទីរ(មានតែអញ ចេះតែអញ ស្រេចតែអញ)។ប្រភពបន្ថែមថាលោកប្រធានមន្ទីរសារិន វណ្ណាអាចដឹងនូវទង្វើក្រអើតក្រទម អញនិយម អនាធិប្បតេយ្យ របស់លោកសៀន សុយ៉ានីគ្រប់រឿងរួមទាំងរឿងយកសេវាពុករលួយខុសច្បាប់ខ្លាំងដៃដែរតែលោកសារិន វណ្ណាមិនអាចត្រួតត្រាបានដែរ។ ព្រោះល្បីថាលោកសៀន សុយ៉ានី បានព្យាយាមទៅលុតក្រាបឡបប៊ីលោក ជាសុផារ៉ាជាញឹកញាប់ ដើម្បីបានកើតជាសត្វខ្ទួយអែបសំបកឬស្រូបបារមីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មកគ្របដណ្តប់បន្លាចថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីក្នុងមន្ទីរនិងអ្នករត់ឯកសារនៅមន្ទីរទាំងអស់។ប្រភពបន្ថែមថា ការិយាល័យសុរិយោវដីគឺជាអង្គភាពតួរឯកជា(កន្លែងខ្លាញ់)
។ អីចឹងហើយទើបលោកសៀន សុយ៉ានីមោទនភាពនឹងតួរនាទីឋានៈគាត់ខ្លាំងរហូតផុងខ្លួន ខ្លាចស្រមោលខ្លួន ខ្លាចបាត់កៅអីឬតំណែងដើម្បីធ្វើសេដ្ឋីនៅទីនោះប្រឹងរត់ទៅអែបអបឡបប៊ីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្រូបយកបារមី មកកម្លាគេឯងកុំអោយនរណាក្អកចង់ដណ្តើមគម្រង់ស្អុយរលួយនោះ។
ប្រភពដដែលបញ្ជាក់ថា រៀងរាល់ថ្ងៃឯកសារសុំសិទ្ធិ ផ្ទេរសិទ្ធិ កាត់ឈ្មោះកាន់កាប់ដីធ្លីនិងប្រើប្រាស់ដីធ្លីក្នុងទីក្រុងភ្នំពេញទាំងមូលហូរចូលការិយាល័យសុរិយោវដីក្រុងដូចទឹកហូរធ្លាក់ពីភ្នំ មកពីការិយាល័យភូមិបាលខណ្ឌគ្រប់ខណ្ឌ ,គ្រប់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់រាប់រយក្រុមហ៊ុន (ខ្លះតំកល់ទុកពួកគេអោយលោកសៀន សុយ៉ានីកាន់កាប់តែម្តងព្រោះត្រូវការផ្ទេរសិទ្ធ លក់ផ្តាច់ដី,ផ្ទះល្វែង ,បុរី ជាប្រចាំ ),ឯប្រជាជនត្រូវសុំកម្មសិទ្ធិឬផ្ទេរសិទ្ធិឬដោះបន្ទុកធនាគារក៏ឆ្លងកាត់ការិយាល័យសុរិយោវដីដែរ។គេថាការិយាល័យនោះបច្ចុប្បន្នដែលស្ទើរក្លាយជាកម្មសិទ្ធិរបស់លោក សៀន សុយ៉ានី ទាំងស្រុងទៅហើយ។
ប្រភពបញ្ជាក់ថាអ្នករត់ការទាំងអស់របស់ក្រុមហ៊ុនក្តី ឯកជនក្តី តែងតែរអ៊ូរទាំនឹងការតម្រូវអោយបង់ប្រាក់សេវាបែបពុករលួយធ្ងន់ធ្ងរពេកនិងគ្រប់ៗរឿងនិងគ្រប់ឯកសារ(តម្រូវការសេវាក្រោមតុហួសហេតុលើសលប់)។ប្រភពបញ្ជាក់ថាកន្លែងខ្លះគេមិនទាមទារទេ។ប៉ុន្តែចំពោះការិយាល័យសុរិយោវដីរបស់លោកសៀន សុយ៉ានីគឺត្រូវតែដាក់ស្រោមសំបុត្រពុករលួយសំរាប់លោកប្រធានការិយាល័យសៀន សុយ៉ានីទើបឯកសារដើរទៅមុខ ។ឯស្រោមសំបុត្រពុករលួយគេថាត្រូវដាក់មិនក្រោម២០០$នោះទេក្នុងមួយឯកសារៗហើយម៉្ងៃៗរាប់រយឯកសារ។ល្បីទៀតថាបើមិនធ្វើតាមការទាមទារនោះដោយស្ងាត់ៗទេឯកសារពួកគេចេះតែខុសនេះខុសនោះ មានបញ្ហាពាក់ពន្ធ័យ៉ាងនេះ យ៉ាងនោះ រួចគេទុកកប់ចោលមិនខ្ចីធើដឹងឡើយ។ប្រភពបន្តថាបើឯកសារពួកគេបានឆ្លងកាត់ផុតពីដៃលោកសៀន សុយ៉ានី ម្តងៗគឺពួកគេមានអារម្មណ៍ធូរដើមទ្រូងដកដង្ហើមស្រួលលែងតឹងទ្រូងស្ទះដង្ហើមស្ទើរប្រកាច់ទៀតហើយ ។
លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាដែលល្បីថាអ្នកណាចូលគាល់មុនឈ្នះ អ្នកបិុនអែបខ្លាំងទំនង មិនទាន់ដឹងខ្លួនថាលោកសៀន សុយ៉ានីទៅពីមន្ទីរសុរិយោវដីក្រុងទៅធ្វើគារវកិច្ចលុញពងលុតក្រាបដើម្បីក្លាយជាសត្វខ្ទួយមួយក្បាលយកឥទ្ធិពលបារមីរបស់លោកទៅធ្វើការគំរាមគ្របដណ្តប់លើគេឯងផងបែបនេះទេ?បើលោកជាសុផារ៉ាដឹងរឿងពិត តើវានឹងទីជាយ៉ាងណា?
ការលើឡើងដោយអ្នករត់ការទាំងអស់ខាងលើមិនដឹងថាមានការពិតកំរិតណានោះទេ។តែបើគ្មានភ្លើងវាក៏គ្មានផ្សែងដែរនិងបើគ្មានសំរាមក៏ឆ្កែមិនជុះដាក់ដែរ។រឿងរ៉ាវពុករលួយមន្ត្រីសុរិយោវដីមានតែលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ានិងលោកទេសរដ្ឋមន្ត្រីឱម យិនទៀងចុះអង្កេតស្រាវជ្រាវទើបរកការពិតករណីសៀនសុយ៉ានីនេះ។
ឯកឧម្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាលោកសារិន វណ្ណា និងលោកសៀនសុយ៉ានីមិនអាចទាក់ទងសុំបកស្រាយនិងបំភ្លឺរឿងស្អុយអាសោចិ៍នេះបានទេតាមទូរសព្ទ័ជាច្រើនលើកកាលពីម្សិលមិញ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ