Thu. Nov 21st, 2024

ថ្លែង​ចេញ​ពី​ខេត្ត​កំពត​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​​កាល​ពី​យប់​​មិញនេះសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន​ព្រមាន​ថា​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​អ្នក​រង​គ្រោះ​សម្រាប់​បញ្ហា​សន្ដិសុខ​ជាតិ​របស់​ខ្លួនតាម​រយៈ​ការ​គំរាម​កំហែងនៃ​ក្រុម«ម៉ាហ្វីយ៉ា»ដែល​ជ្រៀត​ចូល​មក​ ក្នុង​ស្ថានភាព​ដែល​នឹង​ក្លាយ​ទៅ​ជា​ប្រ​ទេស​គោល​ដៅនៃ​ការ​លាង​លុយ​កខ្វក់តាម​រយៈ​ល្បែងអនឡាញ​។សម្តេចហ៊ុន សែនបាន​បញ្ជាក់​ថាល្បែង​ហ្គេម​អនឡាញ​នៅ​ប្រទេស​កម្ពុជា​នឹង​មិន​មាន​ទៀត​ឡើយចាប់​ពី​បំណាច់​ឆ្នាំ​២០១៩​នេះ​តទៅ​។សម្តេចព្រមាន​ថាបើ​កម្ពុជា​បន្ត​ទុក​ឲ្យ​មាន​ល្បែង​អនឡាញនោះ​កម្ពុជា​នឹង​ក្លាយ​ជា​កន្លែង​លាង​លុយ​កខ្វក់និង​ជង្រុក​ពួក​ម៉ាហ្វីយ៉ាដែល​កើត​ចេញ​ពី​ហ្គេម​អន​ឡាញ​នេះ។​ជាការកត់​សំគាល់​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ល្បែង​អនឡាញ​កាល​ពី​ខែ​សីហា​មកបាន​ធ្វើ​ឲ្យ​ជនជាតិចិន​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​ចាក​ចេញ​ពី​កម្ពុជា ដែល​ភាគ​ច្រើន​ពួកគេ​មកលេង​ល្បែង​នៅ​ខេត្ត​ជាប់​ព្រំ​ដែន​ ដូចជា ក្រុង​ប៉ោយ​ប៉ែត ខេត្ត ​បន្ទាយ​មាន​ជ័យ ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀងនិង​​ជាពិសេស​ក្រុង​ព្រះ​សីហនុ។ ការ​ចាក​ចេញ​របស់​ជន​ជាតិ​ចិន​បាន​ជះ​ឥទ្ធិពល​មិន​ល្អ ដល់​អ្នក​រក​ស៊ី​អចលនទ្រព្យ​នៅ​កម្ពុជា ដោយ​ពួកគេ​ជួប​បញ្ហា​បំណុល​បន្ទាប់ពី​ខ្ចី​លុយ​ធនាគារ​មក​សង់​ផ្ទះ​ឬ​អគារ​សម្រាប់​ជួលតែ​ជន​ជាតិ​បាន​ចាក​ចេញ​​ទៅ​វិញ។ប៉ុន្តែ​បើ​តាមសម្តេចហ៊ុន សែនបើ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ពាក់​តែ​លើ​ល្បែង​អនឡាញ​នេះ កម្ពុជា​នឹងក្លា​យទៅជា​អ្នករង​គ្រោះ​សម្រាប់​បញ្ហា​សន្ដិសុខ​ជាតិ​របស់​ខ្លួន ហើយ​នឹង​បាត់​បង់​នូវ​អ្នក​វិនិយោគ​ពិត​ប្រាកដ​។កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​មួយ ដោយ​បញ្ឈប់​ការ ផ្តល់​អាជ្ញា​ប័ណ្ណ​ឲ្យ​បើក​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិច​ត្រូនិច​អនឡាញ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ។​ ប៉ុន្តែ​សម្រាប់​អាជីវកម្ម​ដែល​មាន​អាជ្ញាប័ណ្ណ​ស្រាប់​នឹង​ត្រូវ​អស់​សុពលភាព​ត្រឹម​បំណាច់​ឆ្នាំ​២០១៩នេះ​តទៅ៕

You may have missed