
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រកាសថា ការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០១៩នេះ គឺធ្វើឡើងដោយភាពត្រឹមត្រូវ តម្លាភាព គ្មានការសូកប៉ាន់ ឬរត់ការដើម្បីជាប់ឡើយ «អ្នកចេះ គឺជាប់»។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កុំជឿជនឱកាសនិយមណាម្នាក់ ដែលបានអះអាងថា សិស្សអាចសូកប៉ាន់ដើម្បីជាប់ឱ្យសោះ «សូមប្រយ័ត្នចាញ់បោកគេ»។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ក៏បានធ្វើការផ្ដាំផ្ញើដល់បេក្ខជន-បេក្ខនារី ធ្វើយ៉ាងណាប្រឹងប្រែងខិតខំយកចិត្តទុកដាក់ ក្នុងការប្រឡងសំណេរ និងបន្តប្រលងវិញ្ញាសារកាយសម្បទា ឲ្យទទួលបានជោគជ័យ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង