Thu. Apr 10th, 2025

ស្ថានីយ៍​ និង​ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៣ទីតាំ​ងនៅខណ្ឌច្បារអំពៅត្រូវមន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យ

ភ្នំពេញ ​៖ មន្ត្រីអគ្គនាយកដ្ឋានកាំកុ​​ងត្រូល បាននាំយករថ​​​​​​​​​​​​​យន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យ តាម​បណ្តាស្ថានីយ៍​ និង​ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៣ទីតាំ​ង ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ កាលពី​ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី ២៣ ខែមេសា ឆ្នាំ ២០១៩។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរ​បស់​ប្រេងសាំង, សេ តាន របស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់ស្ថានីយ៍ ​និងដេប៉ូ ចែកចាយ ទាំង៣ផងដែរ។

លទ្ធផល មន្ត្រីជំនាញ បានរកឃើ​ញថា ស្ថានីយ៍​ និងដេប៉ូចែកចាយ ប្រេងឥន្ធនៈ ២ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ និង១ទីតាំងទៀត មិនមាន អនុលោមភាពទាំងផ្នែក បរិមាណ និងគុណភាព។ ដោយឡែក តម្លៃ លក់រាយ ស្ថានីយ៍ /​ ដេប៉ូ ចែកចាយ ប្រេងឥន្ធនៈទាំង​៣ បានអនុវត្តន៍ ត្រឹមត្រូវ តាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ។

ដោយសារនេះ ជាកា​​​​​​​ររកឃើញលើកទី១ មន្ត្រីជំនាញ បានឱ្យម្ចាស់ស្ថានីយ៍​ /ដេប៉ូខាងលើ ធ្វើ​កិច្ចសន្យា កែតម្រូវ ភាពមិនអនុលោមខាងលើ ។ ប្រសិនបើមន្ត្រីកាំកុងត្រូល រកឃើញកំហុសលើកទី២ មន្ត្រីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

You may have missed