
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងអង្គុយញាំអាហារ ក្នុងភោជនីយដ្ឋានហេបភីណេស ត្រូវខ្មាន់កាំភ្លើងបាញ់ចំសៀតផ្កាកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករាឆ្នាំ ២០២០ ត្រង់ចំណុចហាងហេបភីណេស តាមបណ្ដោយផ្លូវ ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនទាន់ដឹងពី មូលហេតុនៅឡើយនោះដែរ ។ជនរងគ្រោះ ត្រូវឃាតកបាញ់ចំសៀតផ្កា ។
យោងតាមសម្ដីម្ចាស់ហាងបានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញមានគ្នាបួននាក់ ជិះរថយន្តមួយគ្រឿង មិនចាំម៉ាក មកឈប់នៅមុខហាងរបស់គាត់ ហើយក៏បានដើរចូលទៅខាងក្នុង បន្តបន្ទាប់គ្នា បុរសជាខ្មាន់កាំភ្លើង ទៅដល់អង្គុយមុនចំណែកឯជនរងគ្រោះទៅបន្ទាប់ពីខ្មាន់កាំភ្លើង ទៅដល់ហើយក៏ទាញ ម៉ានុយ យកមកកម្មង់ម្ហូប មិនទាន់បានកម្មង់ផង ស្រាប់តែបុរសម្នាក់ក្នុងចំណោម៤នាក់ ជាខ្មាន់កាំភ្លើងងើបឈរ ដកកាំភ្លើងបាញ់ចំសៀតផ្កា មួយគ្រាប់ ហើយទម្លាក់កាំភ្លើង ម៉ាកកា54 មួយដើមនៅកន្លែងកើតហេតុ រួចនាំគ្នាចាកចេញទាំង៣នាក់ ឡើងជិះរថយន្តគេចខ្លួនបាត់។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងពិនិត្យសាកសព និងពិនិត្យ ជុំវិញកន្លែងកើតហេតុ ដើម្បីស្វែងរកជនដៃដល់ ៕
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់