
បង្រ្កាបទីតាំងជួញដូរផ្លូវភេទ ឃាត់មនុស្ស៦នាក់ នៅប៉ៃលិន
ខេត្តប៉ៃលិន៖ កាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បង្រ្កាបទីតាំងជួញដូរផ្លូវភេទ ជាជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបាន ធ្វើការឃាត់ខ្លូនជនសង្ស័យប្រុស/ស្រីចំនួន៦នាក់ រួមនិងវត្ថុតាងបំរើផ្លូវមួយចំនួន(ស្រោមអនាម័យ) ។
បង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយកន្លែង នៅទីតាំងកើតហេតុខាងលើ ហើយធ្វើការឃាត់ខ្លួន បានជនសង្ស័យប្រុស/ស្រីចំនួន ០៦ នាក់ ក្នុងនោះមានស្រីចំនួន ៤នាក់ផងដែរ ។
ជនសង្ស័យ ដែលសមត្ថកិច្ចយើងឃាត់ខ្លូនទី១ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ,ទី២ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម,ទី៣ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ វៀតណាម,ទី៤ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម,ទី៥ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូពេទ្យ ជនជាតិថៃ និងទី៦ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខ ដែលបច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ឃាត់ខ្លូនជនសង្ស័យ ខាងលើ សមត្ថកិច្ចជំនាញ ក៏បានធ្វើការឆែកឆេរ ប្រទះឃើញស្រោមអនាម័យមួយចំនួន នៅក្នុងកាបូបដៃជនសង្ស័យ និងស្រោមអនាម័យ ដែលប្រើប្រាស់រួច នៅក្នុងធុងសំរាមសរុបចំនួន១០ស្រោម។ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រៀបចំកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់