
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងនារីម្នាក់រងរបួសស្រាល ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តបត់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន មកកៀររួចកិនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមាន ឈ្មោះ បឺយ សី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតនិង ឈ្មោះ លី សុខណាន ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ រងរបួសស្រាល ស្នាក់នៅផ្ទះជួល អ្នកទាំងពីរជាសង្សានឹងគ្នា ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 11F-9103 ចំណែកអ្នកបើកបររថយន្តបង្ក មានឈ្មោះ ផន ផាណាំង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបររថយន្ត ម៉ាកហុីយ៉ាន់ដាយ ( ឃ្លប់ )ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3B-3739 ដឹកកំណាត់រោងចក្រ ។
សាក្សីបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរងគ្រោះ ជិះឌុបគ្នាតាមផ្លូវបេតុងខាងលើ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តបង្ក បើកស្របទិស មកដល់បត់ស្តាំ ទាំងមិនបានមើល ក៏កៀរម៉ូតូជនរងគ្រោះដួល រួចកិនជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ ស្លាប់តែម្ដងចំណែកអ្នកបើកបរ រថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួន ប្រគល់ឲ្យ សមត្ថកិច្ចភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តបង្ក និងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ទៅការិយាល័យចរាចរណ៍ជើងគោក រីឯសាកសព ត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ