
ចេញផ្សាយ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០
(ខេត្តកំពង់ឆ្នាំង)÷ ដេប៉ូលក់ឈើជាច្រើនកន្លែងតាមដងផ្លូវជាតិលេខ៥ក្នុងស្រុករលាប្អៀរ,ស្រុកកំពង់ត្រឡាច,ស្រុកសាមគ្គីមានជ័យ, ដែលអង្គភាពសារព័ត៌មានយើងទទួលបានពីប្រភព និងស្រាវជ្រាវស៊ើបអង្កេតឃើញថាមានដេប៉ូឈើពិតប្រាកដ ជំនាញរខណ្ឌរដ្ឋបាលព្រៃឈើ
គ្មានចំណាត់ការចុះបង្ក្រាបឡើយខណៈដែលប៉េសេ ត្រូវបានបិទជាយូរឆ្នាំមកហើយនោះ។
ប្រភពទម្លាយចេញពីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី ដែលជានាយខណ្ឌកំពុងត្រូវប៉ាន់ស្ងាត់ៗ តាមរយ:ការបើកភ្លើងខៀវឲ្យឈ្មួញដេប៉ូឈើខុសច្បាប់ស្តុរលក់ទូទាំងក្នុងខេត្តកំពង់ឆ្នាំង ខណ:គេអះអាងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់និងបិយប៉េសេ នៅទូទាំងប្រទេស អស់រយៈកាល២ ឆ្នាំកន្លងមកហើយ! ប៉ុន្តែសកម្មភាពដឹកជញ្ជូន និងឈើអត់ច្បាប់ក្លាយជាទម្លាប់ និងប្រពៃណីរបស់មន្រី្តរដ្ឋបាលព្រៃឈើយកលុយដាក់ខែ នឹងយកលុយក្បាលឡាន ពីក្រុមឈ្មួញ។
តើមូលហេតុអ្វី? បានជាមានឈើខុសច្បាប់ដាក់លក់នៅតាមដេប៉ូឈើនៅក្នុងទូទាំងខេត្តកំពង់ឆ្នាំង! បែរជាគ្មានអ្នកទប់ស្កាត់និងបង្ក្រាប!
ប្រភពខាងលើបន្តថា មិនមានការផ្គត់ផ្គង់ឈើស្របច្បាប់ ពីព្រៃសម្បទាននោះទេ! មូលហេតុអ្វីបានជាមេព្រៃឈើ ហ៊ានថ្លើមពាសមេឃ អនុញ្ញាតឲ្យច្បាប់បើកដេប៉ូនោះ ! ដែលមានដេប៉ូឈើរាប់សិបកន្លែង ហើយមួយកន្លែងៗ ឈ្មួញត្រូវចំណាយលុយពី ៣៧៥០០០០រៀលទៅ៤លាននិង២០ម៉ឺនរៀល សម្រាប់រត់ការបង្កើតជាដេប៉ូលក់ឈើអាណាធិបតេយ្យ ។
ឈ្មួញឈើត្រូវបានគេស្គាល់ឈ្មោះ ទី១.ចែតាំងអ៊ី ទី២.ឈ្មោះវឿន ទី៣.ឈ្មោះវ៉ាន់ ទី៤.ឈ្មោះពេជ្រ ទី៥.ឈ្មោះខ្លឹង ទី៦.ឈ្មោះឆេង ទី៧.ចែខេង+រ៉ំ ទី៨.ឈ្មោះអៀង ទី៩.ឈ្មោះស្រៀង ទី១០.ឈ្មោះបញ្ញា។ល។
_ទន្ទឹមនឹងការដឹកជញ្ជូន ទិញ.លក់ ឈើដោយអត់ច្បាប់ _ក្នុងនោះគេមិនទាន់បានរាប់បញ្ចូល សិប្បកម្ម កែឆ្នែឈើដោយអត់ច្បាប់រាប់សិបកន្លែង នៅទូទាំងក្នុងខេត្តកំពង់ឆ្នាំង ។
នៅមានភាពអវិជ្ជមាន និងភាពមិនប្រក្រតីជាច្រើនទៀត ដែលអង្គភាពសារព័ត៌មានយើង នឹងលើកយកមកផ្សព្វផ្សាយនៅលេខក្រោយ ។
ប្រជាពលរដ្ឋដែលរកស៊ីស្លូតត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់បានលើកឡើងថា÷តើដេប៉ូឈើទាំងអស់នេះ កាប់ឈើយកពីតំបន់ណាមកលក់តើមានក្រុមហ៊ុនណា ដែល មានPC?ត្រឹមត្រូវនាំចូលមក។
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់