Thu. Nov 21st, 2024

ប្ដីជាមន្រ្តីនគរបាលខណ្ឌសែនសុខដែលបាញ់បុរសម្នាក់បែរត្រូវចំអតីតប្រពន្ធរបស់ខ្លួននិងកូនស្រីរបួសធ្ងន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហេីយ

ប្តីនិងជាមន្ត្រីនគរបាលខណ្ឌសែនសុខ ដែលបាញ់បុរសម្នាក់បែរត្រូវចំអតីតប្រពន្ធរបស់ខ្លួន និងកូនស្រីរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

(ភ្នំពេញ)៖ នៅទីបំផុតអតីតប្តីជាមន្រ្តីនគរបាលខណ្ឌសែនសុខ ដែលបាញ់ច្រឡំត្រូវអតីតប្រពន្ធរបស់ខ្លួនស្លាប់ និងកូនស្រីរបួសធ្ងន់ ពេលកំពុងជិះរថយន្តជាមួយបុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នាស្រុកកៀនស្វាយ ខេត្តកណ្តាល ទីដែលជនដៃដល់រូបនោះ បានគេចខ្លួនពីការតាមចាប់ទៅទីនោះ។

កម្លាំងសមត្ថកិច្ចនៅខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បានស្រាវជ្រាវតាមចាប់បុរសអតីតជាប្តីរបស់ស្រ្តីជនរងគ្រោះ (ស្លាប់) ដោយប្រើប្រាស់ពេលវេលាប្រមាណជាង២ម៉ោង។ ក្រោយពីចាប់ខ្លួនបាន សមត្ថកិច្ចនាំជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ។

បើតាមស្រ្តីម្នាក់ជាបងស្រីរបស់ជនដៃដល់បានថ្លែងឲ្យដឹងថា ជនដៃដល់មានកំហឹងយូរហើយជាមួយបុរសនោះ ដោយធ្លាប់និយាយថាប្រសិនបើលះលែង ជាមួយគាត់ហើយ ទៅយកបុរសម្នាក់នោះ គឺគាត់នឹងតាមបាញ់សម្លាប់ហើយ។ ចុងបញ្ចប់ថ្ងៃនេះប្អូនរបស់គាត់ ដែលជាមន្រ្តីនគរបាលខណ្ឌសែនសុខ តាមដានឃើញអតីតប្រពន្ធ និងកូនស្រី ជិះរថយន្តជាមួយបុរសនោះ បានប៉ុនប៉ងបាញ់សម្លាប់បុរសនោះ ប៉ុន្តែបែរជាត្រូវប្រពន្ធ និងកូនស្រីខ្លួនឯងទៅវិញ។ ក្រោយពីបាញ់សម្លាប់ហើយ គាត់បានរត់គេចខ្លួនផ្ទះរបស់បងស្រីរបស់ខ្លួននៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

  1. សូមជំរាបថា ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវអតីតស្វាមីដែលជាមន្ត្រីនគរបាល បាញ់សំដៅរថយន្តកំពុងជិះដឹកគ្នាជាមួយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។Ö

បុរសម្នាក់ដែលគេសង្ស័យមានទំនាក់ទំនងស្នេហាជាមួយស្រីរងគ្រោះបានអះអាងថា នៅមុនកើតហេតុម៉ោងប្រមាណ៨៖១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា។

បន្ទាប់ពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជនរងគ្រោះត្រូវបានសមត្ថកិច្ចរាយការណ៍ថា ស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ និងអតីតស្វាមីបានលេងលះគ្នាមួយរយៈពេលមកហើយ៕

You may have missed