khem sok 5 years ago ប៉ូលិសចាប់វាយខ្នោះស្ត្រីម្នាក់រួមនិងថ្នាំញៀនកន្លះគីឡូក្រាម ភ្នំពេញ ៖កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលេី ធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរនិងរក្សាទុកនៃសារធាតុញៀនដោយខុសច្បាប់ ដកហូតបានថ្នាំញៀន០៣កញ្ចប់ធំ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទី រំលងអាធាត្រ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចផ្លូវលំ ក្រុម១០ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្តកិច្ចបានប្រាប់ថា៖ ស្រ្តីជាជនសង្ស័យមានឈ្មោះផែង សុខខី អាយុ ២៤ឆ្នាំ មុខរបរ អ្នកបោសសំអាតផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ លោក អ៊ុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលេីលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលេីបានធ្វើកាចុះល្បាតក្នុងមូលដ្ឋានត្រួតពិនិត្យនិងទប់ស្កាត់បទល្មើស លុះមកដល់ចំណុចកើតហេតុគេឃើញស្រ្តីជាជនសង្ស័យនៅឈរតាមផ្លូវកាន់ថ្នាំញៀនជាប់និងដៃចំនួន០៣កញ្ចប់ធំ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេី សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជាជនសង្ស័យខាងលើពីបទពាក់ព័ន្ធជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។ បច្ចុប្បន្នស្ត្រីជាជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលចាក់អង្រែលើ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕យ៉ុនសុខឃីម Continue Reading Previous លោកអធិការនគរបាលស្រុកថ្មគោលបានចុះបង្ក្រាបករណីល្បែងជល់មួយកន្លែងស្ថិតក្នុងភូមិបោយយង់ឃុំតាពូងខេត្តបាត់ដំបងនិងដកហូតបានម៉ូតូ៥គ្រឿងតែបែជាមិនចាប់ឃាត់ខ្លួនអ្នកញៀនល្បែងបានសូម្បីតែម្នាក់Next បុរសម្នាក់មិនស្រួលខ្លួនទៅកោសខ្យល់កោសរួចស្រាប់តែឆែកកាបូបបាត់លុយ១៥០០$ ក្នុងទឹកដីខណ្ខសែនសុខម្តំភូមិអន្លង់ក្ងាន Leave a Reply Cancel reply Your email address will not be published. Required fields are marked *Comment Name * Email * Website More Stories បទល្មើស ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ 2 months ago khem sok បទល្មើស រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត 5 months ago khem sok បទល្មើស កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ 5 months ago khem sok
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់