Thu. Nov 21st, 2024

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រារព្វសន្និសីទសារព័ត៌មានស្តីពី<<វឌ្ឈនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ>>ដែលមានវាគ្មិនអញ្ជេីញចូលរួម៖ ឯកឧត្តមវ៉ាថន

ថ្ងៃអង្គារ ១០កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រារព្វសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ » ដែលមានវាគ្មិនអញ្ជើញចូលរួម៖ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ដក្រចេះ និងប្រធានមន្ទីរជំនាញជុំវិញខេត្ដមួយចំនួនទៀត។
សន្នសីទនេះ មានគោលបំណងបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធិផល និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ ក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ចំពោះខ្លឹមសារសន្និសីទសារព័ត៍មានទាំងស្រុង ក៏ដូចជាការស្ថានភាពទូទៅខេត្ត ទិសដៅ ការអភិវឌ្ឍន៍ ក្នុងខេត្តយ៉ាងណានោះ សូមគោរពអញ្ជើញទស្សនិក រងចាំទស្សនាប្រសាសន៍ទាំងស្រុងរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ នឹងមានចាក់ផ្សាយទាំងស្រុងនៅ លើកញ្ចក់ទូរស្សន៍ជាតិកម្ពុជា និងគេហទំព័រ ហ្វេសប៊ុក របស់ទូរទស្សន៍ជាតិកម្ពុជា ។ ប្រភព ទទក   រចនាបទ ដោយ យ៉ុនសុខឃីម

You may have missed