Thu. Apr 10th, 2025

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តAUDIបុកម៉ូតូពីរគ្រឿងហេីយបន្តទៅបុកនិងរឺម៉កដឹកអេតចាយមួយគ្រឿងទៀត

ភ្នំពេញ៖ នៅវេលាម៉ោង8:20នាទីយប់ថ្ងៃចន្ទ័ខែកក្ដដាឆ្នាំ២០២០មានករណីបុករះរថយន្តAUDI បុកម៉ូតូពីរគ្រឿងហេីយបន្តទៅបុកនិងរម៉កដឹកអេតចាយមួយគ្រឿងទៀតហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវទ្រនប់ទួលគោកចាស់ស្ថិតក្នុងផ្លូវលេខ 70 ក្នុងសង្កាត់ទួលសង្កែទី 1 ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។ មុនពេលកើតហេតុគេឃើញរថយន្តអូឌីបើកក្នុងស្ថានភាពលឿនខ្លាំងហើយអ្នកបើកបរផងដែរគឺស្រវឹងស្រាជោកជាំក្នុងទិសដៅចេញពីផ្សារទួលសង្កែតាមបណ្ដោយផ្លូវ 70 ស្ទុះឡើងមកដល់ផ្លូវទំនប់ទួលគោកក៏បានបុករះម៉ូតូ 2 គ្រឿងនឹងរឺម៉កដឹកអេតចាយបណ្ដាលឱ្យម្ចាស់រម៉កលោកពូដែលមានវ័យចំណាស់គាត់រងរបួសធ្ងន់បានសង្គ្រោះទៅមន្ទីរពេទ្យចំណែកឯម្ចាស់ម៉ូតូsmash ផងដែរបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នាហេីយម្ចាស់ម៉ូតូសង់ឌ្រីម០២០រងរបួសផងដែរ ។សូមបញ្ចាក់ថា៖ ម្ចាស់រថយន្តគឺបុកហេីយចុះពីលេីរថយន្តរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងពីកន្លែងកេីតហេតុភ្លាមៗហើយត្រូវបានគេស្គាល់ថាម្ចាស់រថយន្តគឺជាមន្ត្រីនគរបាលមួយរូបផងដែរ។ ក្រោយមកទៀតត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី 1 ធ្វើការវាស់វែងដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីដោះស្រាយឲ្យភាគីទាំងសងខាងនៅពេលក្រោយទៀត ។ អត្ថបទ ដោយ៖លោកយ៉ុនសុខឃីម

You may have missed