
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ផៃ ស៊ីផាន ស្ដីអំពីដំណើរការ និងនីតិវិធីនូវគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលសន្និសីទនេះរៀបចំឡើង ក្នុងគោលបំណងបង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ អំពីដំណើរការក៏ដូចជា នីតិវិធីពាក់ព័ន្ធនានា នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដើម្បីទទួលបានឥណទាន មានការប្រាក់ទាប សម្រាប់ជំរុញបន្ថែម ដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឲ្យមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមវិភាគទានដល់ដំណើរការសេដ្ឋកិច្ច បង្កើតការងារ និងចំណូលជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយបំពេញតម្រូវការក្នុងស្រុក ដែលជាកត្តាស្នូល ដើម្បីលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចជាតិ ។សូមជម្រាបជូនថា វាគ្មិនដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទនេះ មានតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង