Thu. Nov 21st, 2024

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំ«វេទិកាពិភាក្សាវាយតម្លៃសកម្មភាពស្ដីពីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩និងទិសដៅការងារបន្តឆ្នាំ២០២០របស់ក្រសួងស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំ “ វេទិកាពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារ ព័ត៌មាន ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាល រាជធានី-ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី ។

វេទិកានេះ មានគោលបំណងពិភាក្សា វាយតម្លៃ និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំលើ វិស័យព័ត៌មាន រួមជាមួយនិងមតិយោបល់របស់អ្នកសារព័ត៌មាន ក្នុងន័យកែលម្អបំពេញបន្ថែមលើសកម្មភាព នៃ ការរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន (សន្និសីទសាមញ្ញថ្នាក់ជាតិ) រដ្ឋបាលរាជធានី-ខេត្ត (សន្និសីទសាមញ្ញថ្នាក់ក្រោមជាតិ ) ក៏ដូចជាសន្និសីទវិសាមញ្ញ (បច្ចុប្បន្នភាពតបនឹងព្រឹត្តិការណ៍ជាក់ស្តែង) ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំឡើងរយៈពេល៧ខែកន្លងមក។ វេទិកានេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ៖

១. ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

២. ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការនគបាលជាតិ តំណាង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី។

You may have missed