Fri. Apr 18th, 2025

បុរសម្នាក់ជិះម៉ូតូជាមួយនារីដែរជិះពីក្រោយរងរបួសបែកមាត់ទាំង២នាក់ករណីបុកជាមួយកង់បីឥណ្ឌានៅមុខផ្សារត្រពាំងថ្លឹង

 

ភ្នំពេញ៖ បុរសជាម្ចាស់ម៉ូតូ និងនារីជាអ្នកជិៈពីក្រោយបែកមាត់ទាំងព្រឹក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងកង់បីឥណ្ឌា នៅតាមបណ្តោយផ្លូវវេងស្រេង មុខផ្សារត្រពាំងថ្លឹង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង០៥:៤០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ។

បើតាមអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានអោយដឹងថា ម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-9419 បើកបរតាមបណ្តោយផ្លូវវេងស្រេង ចំណែកកង់បីឥណ្ឌា ពាក់ស្លាកលេខ កំពត 1Q-5425 ពណ៌ស ចេញពីការ៉ាស់សាំង លីមឡុង ឆ្លងផ្លូវវេងស្រេង តែខ្វះការប្រុងប្រយត្ន័ ក៏បានបុកគ្នាជាមួយម៉ូតូ បណ្តាលអោយភាគីខាងម៉ូតូប្រុសស្រីរងរបួសបែកមាត់ហូរឈាម កក្លាក់ ចំណែកម្ចាស់កងបីមិនមានរងរបួសនោះទេ រីឯម៉ូតូ និងកង់បីដេកដួលនៅកណ្តាលផ្លូវ ។

ក្រោយកើតហេតុភាគីទាំងសងខាងបានជជែកវែកញ៉ែកយកត្រូវរៀងៗខ្លួន ខណៈដែលសមត្ថកិច្ចជំនាញចរាចរណ៍លោកមិនទាន់មកដល់កន្លែងកើតហេតុ ។ ដោយ: យ៉ុនសុខឃីម ( សុខសែនវីរះ)

You may have missed