សម្តេចតេជោ ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានចូលរួម ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចតេជោ បានបញ្ជាក់ថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២០នេះ ថវិកាដែលទទួលបានពីសប្បុរសជន មានចំនួន ១លានដុល្លារ ដែលក្នុងនោះ ។
១.លោកឧកញាគិត ម៉េងនិងលោកជំទាវ
ម៉ៅ ចំណាន២០មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញាថៃ ជាហួតក្រុហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។
៤.លោកឧកញាដួង ឆាយនិងលោកជំទាវដេត ម៉ាលីណា១០មុឺនដុល្លារ
៥.លោកជំទាវឧកញាង៉ូវ ម៉ុចនិងលោក
ឧកញាង៉ូវ ស្រ៊ុន១០ដុល្លារ។
៦.លោកឧកញាថោង សារ៉ាតនិងលោក
ជំទាវទាវ ធីតា១០មុឺនដុល្លារ។
សម្តេចតេជោ បានបញ្ជាក់ថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយះ
គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ដោយឡែកក្នុងករណីមានសប្បុរសជនចង់ចូលរួម
បន្ថែមទៀត សម្តេចតេជោបានណែនាំ ឲ្យទាក់ទងលោក
សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលេចនូវពាក្យស្លោកមួយថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង