Thu. Nov 21st, 2024

ឯកឧត្តមហ៊ុនម៉ានីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺអញ្ជេីញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលជន់លេចភូមិឋានផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺបណ្ដាលមកពីព្យុះទី១៥លីនហ្វា(LINFA)

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ អ្នកតំណាងរាស្រ្ដ​មណ្ឌ​ល​កំពង់ស្ពឺ​ អញ្ជើញ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ ដែលជន់លេ​ចភូមិឋានផ្ទះសម្បែងប្រ​ជាពលរដ្ឋ​មួយចំនួននៅតាមបណ្ដា​ ក្រុង​ស្រុ​ក​ នៃខេត្ដ​កំពង់ស្ពឺ​ បណ្ដាលមកពីព្យុះទី​១៥​ លីនហ្វា​ (LIN​FA)®

កំពង់ស្ពឺ​ ÷​ នាព្រឹកថៃ្ងពុធ​ ទី១៤​ ខែតុលា​ ឆ្នាំ​២​០២០​ កងកម្លាំង​នគរបាល​ ស្នងការដ្ឋានន​គ​របា​លខេត្ដកំព​ង់ស្ពឺ​ អធិការដ្ឋាន​នគរបាល​ស្រុ​ក​ឧដុង្គ​ សំរោងទង​ ដឹក​នាំដោយ​ លោក​ឧ​ត្ដមសេនីយ៍ត្រី​ ឯក​ សាលួត​ ស្នង​ការរង​ ទ​ទួ​លទិ​សស្រុកឧដុង្គ​ បានអមដំណេីរ​ ឯកឧ​ត្តម​ ហ៊ុន​ ម៉ានី​ អ្នកតំណាងរាស្រ្ដ​ មណ្ឌលកំពង់​ស្ពឺ​ ក្នុងនោះមានវត្ដមាន​ ឯកឧត្តម​ វុី​ សំណាង​ អភិបា​ល​ នៃ​គណៈអភិបាលខេត្ដ​កំពង់ស្ពឺ​ រួមជាមួយថ្នាក់ដឹក​នាំ​មន្ទីរ​ជុំវិញ​ខេត្ដ​ កងកម្លាំង​ប្រដាប់​អាវុធ​ ប្រជាការ​ពារ​ យុវជន​សហ​ភា​ព​សហព័ន្ធ​យុវជន​កម្ពុ​ជា​ (សសយក​)​ ។

នាឱកាសនេះ​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ និង​ឯកឧ​ត្ដ​ម​ វុី​ សំ​ណាង​ បានអញ្ជេីញពិនិត្យផ្ទាល់នៅ​ទំ​នប់បង្ហៀរ​ទឹក​ចាន់ថ្នាល​ ស្ថិតក្នុងឃុំក្រាំង​ចេ​ក​ ស្រុក​ឧដុង្គ​ ដែលជាទំនប់ទឹកបង្ហៀរមា​នតួ​នាទីនិងគុណសម្បត្ដិស្ដុកទឹករដូវប្រាំង​វស្សា​ សម្រាប់ស្រោចស្រពផលដំណាំ​ ប្រជាកសិ​ ករ​នៅផ្នែកខាងលេី​ នងផ្នែកខាងក្រោមនៃ​ស្រុកសំរោងទង​ ស្រុក​ឧដុង្គ​និងក្រុងច្បារម​ន​ បច្ចុប្បន្ន​ទឹក​បានហូរច្រោះមកផ្នែកខាង​ក្រោម​តាមប្រឡាយមេដែល​បា​នជន់លេចផលដំណាំប្រជាក​សិករខ្លះ​ជន់លេ​ចផ្ទះពល​រដ្ឋខ្លះ​ ប៉ុន្តែ​មានលក្ខណៈ​មិនធ្ង​ន់ធ្ងរ​នោះ​ទេ​ ។ បន្ទាប់​ពីរ​ពិនិត្យ​នៅទំន​ប់ទឹក​ចាន់ថ្នាល​រួច​ ឯ​កឧត្ដម​ អ្នកតំណាងរាស្រ្ដ​ បា​នបន្ដ​ដំ​ណេីរ​អ​ញ្ជេីញពិនិត្យស្ថានភាពទឹក​ក្នុ​ងភូមិសាស្រ្ដ​ខេត្ដ​ និងបានចូលជួបពិភាក្សាការងារ​នៅ​រដ្ឋ​បាលសាលាខេត្ដកំពង់ស្ពឺ​ ឆ្លៀតឱកា​ស​នោះផងដែរ​ ឯកឧត្ដម​ បាននាំ​មកជាមួយនូ​វអំ​ណោ​យជាគ្រឿ​ងឧប​ភោគ​បរិភោគ​ ទឹកប​រិ​សុទ្ធ​ ភេសជ្ជៈ​កំប៉ុង​ ទឹកក្រូច​ទឹកផ្លែឈើ​ មួ​យ​ចំ​នួ​ន​ជូនដល់រដ្ឋបាលសា​លាខេត្ដកំពង់ស្ពឺ​ ដេី​ម្បីមានល​ទ្ធភា​ព​ក្នុងការជួយសង្រ្គោះ​ចែ​កជូនដល់ប្រ​ជា​​ព​ល​​រដ្ឋ​ ដែ​លជួបគ្រោះ​ធម្មជា​តិ​លេចទឹក​ នៃ​ជំ​ន​ន់​ទឹក​ភ្លៀងរយៈពេលប៉ុ​ន្មានថៃ្ងនេះ៕

You may have missed