
កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលដេញស្ទាក់ចាប់វាយខ្នោះមុខសញ្ញាកាច់កលួចម៉ូតូម្នាក់នៅឃុំសុីធរ
កណ្ដាល៖ មុខសញ្ញាកាច់កម៉ូតូម្នាក់ត្រូវបានសមត្ថកិច្ច ស្រុកខ្សាច់កណ្ដាលសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលឃុំស៊ីធរ ដេញស្ទាក់ចាប់វាយខ្នោះបាន រួមនិងម៉ូតូគ្រឿងរបស់ជនរងគ្រោះ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ករណីចាប់ខ្លួនមុខសញ្ញា”ចោរកាច់ក”នេះបានធ្វើឡើងនៅលើផ្លូវជាតិលេខ៨ ភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង១១ថ្ងៃត្រង់ នាថ្ងៃទី១៤ ខែវិច្ជិកា ឆ្នាំ២០២១។
តាមការបញ្ជាក់របស់សមត្ថកិច្ចថា៖ ជនសង្ស័យឈ្មោះ សៅ សុភ័ក្រ ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពដដែលបន្តថានៅមុនឈានដល់ការឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ជិកា២០២១។
ជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូម៉ាក Scoopyពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ.1IS.7125។
ពីឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានម្ចាស់ឈ្មោះ ជា សម្ផស្ស ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្រោយលួចបានហើយ ជនសង្ស័យបានបើកម៉ូតូយ៉ាងលឿន កាត់តាមផ្លូវ7NG ឆ្ពោះមកឡើងផ្លូវជាតិលេខ៨ បំណង ឆ្លងទៅស្រុកពារាំង ខេត្តព្រៃវែង ។
ខណៈនោះសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស៊ីធរ តាមដេញស្ទាក់រហូតឃាត់ខ្លួនបានត្រង់ចំណុចខាងលើតែម្ដងទៅ។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ សៅ សុភ័ក្រ ត្រូវបានសមត្ថកិច្ច.កសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់