
ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤
ព្រះសីហនុ ÷ ពិតជាអាសូរណាស់ ក្មេងស្រីម្នាក់ បានស្លាប់បាត់បង់អាយុជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ កាលពីវេលាម៉ោងជាង១រសៀល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចមុខផ្សារអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។
បានសមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ ទាវ រស្មី អាយុ១៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានបើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1L-2917 ក្នុងទិសដៅព្រះសីហនុ ភ្នំពេញ ពេលមកដល់ចំណុចកើតហេតុត្រូវបានរថយន្តគ្រឿងមិនស្គាល់ម៉ាក បុកពីក្រោយបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណេករថយន្តបង្កបានបើករត់គេចបាត់ស្រមោលតែម្តង ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ និងបន្តនិតិវិធីស្វែងរកភាគីខាងរថយន្ត មកដោះស្រាយបន្ត ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ