បុរសជនជាតិចិនម្នាក់បើករថយន្ត MAZDA រេចង្កូតទៅរថយន្តកុងទីន័របណ្ដាលឲ្យស្លាប់ភ្លាមៗ
(ខេត្តកំពង់ស្ពឺ)៖ បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីបើករថយន្តពីរគ្រឿង បុករេចង្កូតទៅបុកជាមួយ រថយន្ត NISNISS សណ្ដោងសឺមីរ៉រ៉ឺម៉ក ដឹកទូកុងទីន័រ ពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ត្រង់ចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច កាលពីវេលាម៉ោង ៩និង៤៥នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
មនមន្ត្រីនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថាៈ បុរសជនជាតិចិន ដែលស្លាប់ឈ្មោះ ថាង ហ័រអី អាយុ ៣២ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅក្នុងក្រុមហ៊ុន សិនហួរកិនថ្ម ភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើករថយន្ត MAZDAមពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5080 បើកបរមកពីទិសខាងកើត ទៅទិសខាខាងលិច មកដល់ចំណុចខាងលើ រថយន្ត បានរេចង្កូតទៅបុកជាមួយ រថយន្ត NISSAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6436 សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-9359 ដឹកទូកុងទីន័រ ពេញទំហឹង បណ្តាលអោយបុរសជាជនជាតិចិននោះ ស្លាប់ភ្លាមៗ ។ ចំណែកអ្នកបើកបររថយន្ត សណ្តោងទូកុងតឺន័រ មិនស្គាល់ អត្តសញ្ញាណ បានគេចខ្លួនបាត់។
មន្ត្រីជំនាញ បានវាស់វែង ព្រមទាំងបាន ប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ ញញាតិមិត្ត។ ចំណែកវត្ថុតាងរថយន្តទាំងពីរ បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការ តាមនីតិវិធី៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ