លោក ពេជ្រ ដា អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូននិងអចលនៈទ្រព្យ និង លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹមម៉ា លី កូន ចៅ សាច់ញាតិ បាននាំទេយ្យទាន និងបច្ច័យ មួយចំនួនប្រគេនដល់ព្រះសង្ឃនៅ វត្តពុកប្ញស្សី ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

 

Screenshot

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ7 (Ben 7)

ថ្ងៃសៅរិ៍ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ7 នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

(ខេត្តកណ្ដាល ) : ពិធីកាន់បិណ្ឌនេះស្ថិតក្នុងវត្តពុកប្ញស្សី ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលផ្ដួចផ្ដេីមនេះពី លោក ពេជ្រ ដា អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូននិងអចលនៈទ្រព្យ និង លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹមម៉ា លី កូន ចៅ សាច់ញាតិ បាននាំទេយ្យទាន និងបច្ច័យ មួយចំនួនប្រគេនដល់ព្រះសង្ឃនៅ វត្តពុកប្ញស្សី ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហេីយនេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *